តើ​លោកអ្នក​មិនចង់​ឲ្យ​គេយក Flash មកដោតលើ​កុំព្យូទ័រ​បានមែនទេ?

ជាធម្មតា​លោកអ្នក​ដែល​ប្រើ​ប្រាស់​កុំព្យូទ័រ​ផ្ទាល់​ខ្លួនតែងតែ មានឯកសារ​សំខាន់​ខ្លះ​ដែល​មិនចង់​ឲ្យ​គេមកលួច​ចម្លង ដោយការ​ប្រើ​ប្រាស់ USB Flash ឡើយ ។ ដូចនេះ​លោកអ្នក​ត្រូវតែ​ស្វែងរក គន្លឺះ​ដែល​ជួយ​ក្នុង​ការបិទ USB ដើម្បី​កុំ​ឲ្យ​នរណាម្នាក់ ដោត USB Flash ចូល​កុំព្យូទ័រ​អ្នក ។ ខាងក្រោម​នេះជាគន្លឺះខ្លីៗ សម្រាប់​ជួយ​លោកអ្នក​ឲ្យ​បិទ ប្រអប់ USB របស់​លោកអ្នក​បាន ។

ការបិទប្រអប់ USB Flash សម្រាប់ Window 7នេះមាន ២វិធីខុសគ្នា៖

១. បិទ USB Flash សម្រាប់ USB ដែល​មិនធ្លាប់បានដោតចូល​ក្នុង​កុំព្យូទ័រ​សោះ

– ដំបូង​លោកអ្នក​ត្រូវចូល​ក្នុង Run ដោយចុច ប៊ូតុង Windows key + [R ] Key ហើយវាយពាក្យថា %windir%\inf  រួចចុច OK

– បន្ទាប់មកសូម​ស្វែងរក file ចំនួន ២ ដែល​មាន​ឈ្មោះ​ថា usbstor.inf និង usbstor.pnf

– ឥឡូវនេះសូម​លោកអ្នក​កែប្រែ Permission របស់ឯកសារទាំង ២នេះ ម្តងមួយៗ ដោយចុច mouse ខាងស្ដាំលើវាហើយយកពាក្យថា Properties បន្ទាប់មកចូលលើ Tab Security បន្ទាប់មកចុចលើប៊ូតុង Advanced

បន្ទាប់មកចុចលើ Button Change permission

រួចមកចុច Button Add ដើម្បី​បង្កើត User មួយទៀត ហើយវាយពាក្យថា Everyone ហើយចុច OK

​ នៅពេល​នោះវានឹង​បង្ហាញ​ផ្ទាំង​មួយទៀត​សម្រាប់ ឲ្យ​លោកអ្នក​ផ្លាស់ប្តូរ Permission របស់វា ហើយសូមធីច (√) លើ Full control នៅជួរ Deny និងចុច Ok

​ចំណាំ​៖ ​នៅពេល​ដែល​លោកអ្នក​ចុច Full control នៅពេល​នោះ Setting ទាំងអស់​ត្រូវបាន​ធីក (√) ដោយស្វ័យប្រវត្តិ

ត្រង់នេះវានឹងសួរ​លោកអ្នក​ថាចង់ផ្លាស់ប្តូរ Permission របស់វាឫទេ លោកអ្នក​ត្រូវចុច Yes និង​ចុងក្រោយ​សូមចុច OK ជាការស្រេច ។

២.បិទ USB Flash សម្រាប់ USB ដែល​ធ្លាប់បានដោតចូល​ក្នុង​កុំព្យូទ័រ​ម្តងហើយ

​លោកអ្នក​ត្រូវចូលទៅកាន់ Registry ដោយចុច ប៊ូតុង Windows key + [R ] Key វាយពាក្យថា regedit

ចូលទៅកាន់ទីតាំង HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Services\UsbStor

រួចមក Click ២ដង លើ value start ហើយផ្លាស់ប្តូរ​តម្លៃ Start ពី 3 ទៅ 4

បន្ទាប់មក Restart កុំព្យូទ័រ​ឡើងវិញ ។

​ចំណាំ​៖ ប្រសិនបើ​លោកអ្នក​ចង់​ឲ្យ​កុំព្យូទ័រ​ស្គាល់ USB Flash វិញ​គ្រាន់តែ​ប្តូរ​តម្លៃ​របស់ Start ទៅជា 3 វិញជាការស្រេច ។

About khmerlaor

Loveខែ្មរល្អ
This entry was posted in គន្លឹះខ្លីៗ. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s