វិធី​ Format Flash ដោយ​ប្រើ​ Diskpart

តើ​អ្នក​ដែល​ជួប​ប្រទះ​បញ្ហា ដែល​ Format Flash មិន​បាន​ដែរ​ឬ​ទេ? អ្នក​សុទ្ធ​តែ​ធ្លាប់​ដឹង​ហើយ ថា​ពេល​ Flash ឆ្លង​មេរោគ​ច្រើន​ពេក ដែល​ពិបាក​កម្ចាត់ អ្នក​តែង​តែ​ចង់ Format Flash ទាំង​មូល​ចោល ព្រោះ​ថា ការ​ធ្វើ​បែប​នេះ អាច​កម្ចាត់​មេរោគ​ដែល​មាន​នៅ​ក្នុង​ Flash ទាំង​អស់​បាន។ ចុះ​បើ​ Format នៅ​ក្នុង​ Windows Explorer មិន​បាន​ តើ​អ្នក​នឹង​ធ្វើ​បែប​ណា?

ដោយ​ឃើញ​ពី​បញ្ហា​នេះ sabay បាន​ជ្រើស​រើស​វិធី​សាស្ត្រ​មួយ​ ដើម្បី​ Format Flash ដោយ​ប្រើ​ Diskpart នៅ​ក្នុង command prompt។

សូម​អនុវត្តន៍​ទៅ​តាម​វិធី​សាស្ត្រ​ងាយៗ​ដូច​ខាង​ក្រោម៖
១- ចូល​ទៅ​ក្នុង​ Run ដោយ​ចុច key windows + R ឬ វាយពាក្យ​ Run ក្នុង​ប្រអប់​ Search
២- វាយ​អក្សរ cmd ក្នុង​ប្រអប់ Run ឬ អ្នក​អាច​វាយ​អក្សរ cmd ក្នុង​ប្រអប់ Search ក៏​បាន​ដែរ

៣- វាយ​អក្សរ​ diskpart
៤- វាយ​អក្សរ list volume ត្រង់​ចំណុច​នេះ អ្នក​ត្រូវ​មើល​​ឈ្មោះ​ Flash របស់​អ្នក​ ជា​ពិសេស​អ្នក​អាច​មើល​ទំហំ​របស់​វា
៥- វាយ​អក្សរ select volume 6 ព្រោះ​ពេល​នេះ Flash របស់​ខ្ញុំ​​ជា volume 6
៦- វាយ​ពាក្យ format រួច​ចាំ​មួយ​ភ្លែត វា​នឹង​ចេញ​​ភាគរយ​នៃ​ការ Format ។
៧- វាយ​ពាក្យ exit រួច​ចុច Enter ហើយ​វាយ​ពាក្យ exit ម្ដង​ទៀត​រួច​ចុច Enter ជា​ការ​ស្រេច។

តែ ​បើ​ក្នុង​ករណី​ ដែល​អ្នក​ប្រើ​វិធីសាស្ត្រ​នេះ ហើយ​នៅ​មិន​អាច​កែខៃ Flash របស់​មិត្តយុវវ័យ​បាន​ទេ​នោះ ​អាច​សន្និដ្ឋាន​ថា Flash របស់​អ្នក​ខូច​ហើយ។

About khmerlaor

Loveខែ្មរល្អ
This entry was posted in គន្លឹះខ្លីៗ. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s