របៀប​បើក ClearType ជួយ​​អោយ​តួអក្សរ​ដិត​ច្បាស់ក្នុង Windows 7

បើ​និយាយ​ទៅ​កាន់​ជំនាន់ Windows XP វិញ ​គេ​បង្កើត​និង​ប្រើប្រាស់ ClearType សម្រាប់​អ្នក​ប្រើ Monitor ប្រភេទ LCD screens។ តែ​ឥឡូវ ClearType គឺ​ជាផ្នែក​មួយ​របស់ Windows 7 ដែល​មិន​អាច​ខ្វះ​បាន​ទេ ព្រោះ​អី​ Monitor គូថ​ធំ គេ​លែង​ប្រើ​និង​ឈប់​ផលិត​ហើយ គេ​ប្រើ​តែ LCD និង LED ដូច្នេះ ClearType គឺ​មាន​នាទី​សំខាន់ណាស់​ សំខាន់​អីទៅ? តើ​អ្នកដឹង​អំពី​មុខងារ​របស់​វា​ដែរ​អត់? ចាំ​ខ្ញុំ​ប្រាប់៖

–  ClearType : គឺ​ជា​បច្ចេកទេស​មួយ​ដែល​ធ្វើ​អោយ font អក្សរ​បង្ហាញ​លើ​អេក្រង់ LED មាន​សភាព​ច្បាស់​ល្អ មិន​ប្រផេះៗ បើ​យើង​មិន​ប្រើ ClearType នេះ​ទេ​នោះ​យើង​នឹង​ជួប​ប្រទះ​អក្សរ​បង្ហាញ​លើ​អេក្រង់​មិន​ច្បាស់ និង​បង្ហាញ​មិន​ត្រូវ​ទំរង់​ដើម​នៃ​តួ​អក្សរ។

     សូម​បើក ClearType ប្រើ​ដើម្បី​ជួយ​អោយ​តួអក្សរ​បង្ហាញ​ចេញ​មក​ច្បាស់ៗ ត្រូវ​ចិត្ត ត្រូវ​ភ្នែក​លោកអ្នក សូមមើល​របៀប​ប្រើ ClearType ដូច​ខាង​ក្រោម​នេះ៖

-ចុច ប៊ូតុង Start រួច​វាយ​ពាក្យ​ស្វែងរក​ថា cleartype នោះ​យើង​នឹង​ឃើញ​ពាក្យ​ថា Adjust ClearTYpe text សូម​ចុច​លើ​វា​ទៅ (ចុច​ទៅ​ចាំ​អង្កាល់​ទៀត យី!!)

-ចុចធីច​លើ Turn on ClearType រួច​ចុច​ Next (សូម​មើល​រូប​ខាង​ក្រោម)

 

-ត្រង់​ចំនុច​នេះ បើ​អ្នក​កំពុង​ប្រើ Monitor ចំនួន 2 គឺ​មាន​អោយ​អ្នក​ជ្រើសរើស​យក​មួយ​ណា តែ​ត្រូវ​រើស​យក​ទាំង​ 2 ល្អជាង ។ បើ​មាន​តែ​ Monitor ចំនួន​មួយ​វា​បង្ហាញ​តែ​មួយ​នឹង​ឯង គ្មាន​អោយ​យើង​រើសអី​ទេ😀 រួច​ចុច Next (សូម​មើល​រូប​ខាង​ក្រោម)

នេះ​ខ្ញុំ​មាន អេក្រង់តែ​មួយ​

-រើស​យក​អាណា​ដែល​អ្នក​គិតថា​ច្បាស់ ខ្ញុំ​រើស​យក​ខាង​ឆ្វេង​ដៃ​ ដោយសារ​តែ​វា​បង្ហាញ​អក្សរ​បាន​ច្បាស់​ល្អ រួច​ចុច Next (សូម​មើល​រូប​ខាង​ក្រោម)

-ខាង​ក្រោម​នេះ​គឺ​ដល់​ចំនុច​ដែល​អាច​អោយ​អ្នក​រើស​យក​មួយ​ណា​ដែល​អ្នក គិត​ថា​បង្ហាញ​អក្សរ​បាន​ល្អ​ជាង​គេ ខ្ញុំ​រើស​យក​អា​ដើម​គេ​ ដោយ​សារ​តែ​វា​ច្បាស់​ជាង​គេ តែ​ចំពោះ​អ្នក​វិញ​សូម​រើស​យក​មួយ​ណា​ដែល​ត្រូវ​ចិត្ត​របស់​អ្នក​ដោយ​វា​ បង្ហាញ​មិន​ដូច​គ្នា​នោះ​ទេ នៅ​កុំព្យូទ័រ​ខ្ញុំ​វា​បង្ហាញ​អញ្ចេះ នៅ​កុំព្យូទ័រ​របស់​អ្នក​វា​បង្ហាញ​ផ្សេង​ទៅ​វិញ ដូចនេះ​សូម​រើស​យក​ដោយ​ការ​ប្រៀបធៀប​គ្នា។ រួច​ចុច Next (សូម​មើល​រូប​ខាង​ក្រោម)

រូប​នេះ​គ្រាន់តែ​ជា​ឧទាហរណ៍​ទេ

-ដល់​ចំនុច​នេះ​វា​អោយ​រើស​ទៀត​ បងប្អូន​ប្រាកដ​ជា​ឆ្ងល់​ថា ចុះ​វា​ថី​វា!! ​បាន​ជា​អោយ​រើស​ហើយ​រើស​ទៀត​ដូច្នេះ រើស​អី​ក៏​ច្រើន​ម្ល៉េះ​លោក​ម្ចាស់!!! ខ្ញុំ​ក៏​មិន​ដឹង​ដែរ វា​អោយ​រើស​ចេះ​តែ​រើស​តាម​វា​ទៅ​កុំ​ប្រកែក😀 ។ រើស​ហើយ សូម​​ចុច Next (សូម​មើល​រូប​ខាង​ក្រោម)

-ដល់​នេះ​វា​អោយ​ទៀត​រើស​តាម​វា​ទៅ ខ្ញុំ​រើស​អា​ខាង​ក្រោម នៅ​កណ្ដាល​គេ រួច​ចុច Next (សូម​មើល​រូប​ខាង​ក្រោម)

-ចុង​បញ្ចប់​នេះ លោក​អ្នក​នឹង​ឃើញ​សញ្ញា​ធីក ពណ៌បៃតង​ល្អូក បញ្ជាក់ថា អែម​សេម​ម៉ង😀 រួច​ចុច Finish ជា​ការ​ស្រេច (សូម​មើល​រូប​ខាង​ក្រោម)

  យ៉ាង​ម៉េច​ហើយ អស់លោក អ្នក​នាង​កញ្ញា ជា​ទី​មេត្រី បន្ទាប់ពី​រើស​ហើយ​រើស​ទៀត
រើស​ឡើង​បែក​អាច់​ក្លៀក សួ​ថា​អេក្រង់​​បង្ហាញ​អក្សរ​បាន​ច្បាស់​ជាង​មុន និង​ត្រូវ​ចិត្ត​អត់?

About khmerlaor

Loveខែ្មរល្អ
This entry was posted in គន្លឹះខ្លីៗ. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s