បំប្លែងScreen កុំព្យូទ័រ​របស់អ្នក​ពី2D ទៅ 3D​ក្នុង​ការលេង Games

លោកអ្នកក៏បានដឹងពីរបៀបនៃការបង្កើតវ៉ែនតាសម្រាប់វីដេអូ ឬ រូបភាព 3D ប្រភេទ anaglyph ។  ក្នុងពេលនេះផងដែរលោកអ្នកក៏នឹងទទួលបាននូវភាពរីករាយជាមួយនឹងកម្មវិធី iZ3D ដែលអាចធ្វើឲ្យកុំព្យូទ័រក្លាយទៅជាកុំព្យូទ័រ3D ក្នុងការបង្ហាញរូបភាពក្នុងgames ។

កម្មវិធីនេះក៏ត្រូវបានភ្ជាប់មកជាមួយក្នុង CD ច្បាប់នេះផងដែរ គឺ file iZ3DDriverSetup_1_13 (5443) .exeលោកអ្នកអាចចាប់ផ្ដើមការinstall ដោយពុំមានបញ្ហាបើសិនជាកុំព្យូទ័ររបស់អ្នកប្រាកដថាបានធ្វើការupdate DirectX ជំនាន់ចុងក្រោយរួចរាល់ហើយនោះ តែបើលោកអ្នកមិនប្រាកដគឺត្រូវតែដំឡើង DirectX ជំនាន់ចុងក្រោយជាមុនសិន ដែលកម្មវិធីនេះយើងក៏បានភ្ជាប់ជាមួយនឹង CD ច្បាប់ទី៣២ នេះផងដែរ សូមស្វែងរក file នៅក្នុង CD ដែលមានឈ្មោះថា directx_Jun2010_redist.exe ។
ក្រោយពីបាន install DirectX ចប់លោកអ្នកអាចដំណើរការម៉ាស៊ីនឡើងវិញ រូចបន្តការ install កម្មវិធី iZ3D ដោយចុច double click លើ file iZ3DDriverSetup_1_13 (5443) .exe ត្រង់ពេលដែលលោកអ្នកបានឃើញផ្ទាំង Select Components សូមជ្រើសរើស Full Installation ដូចរូបខាងក្រោម រួចចុច Next និងបន្តតាម Wizard
លោកអ្នកត្រូវចុច OK ខណៈពេលបានឃើញផ្ទាំងខាងក្រោម
ក្រោយពី install ចប់ កម្មវិធីអាចដំណើរការបាន ហើយលោកអ្នកនឹងបានឃើញផ្ទាំងដូចខាងក្រោម នឹងត្រូវជ្រើសរើសប្រភេទ 3D ដែលត្រូវបង្ហាញពីក្នុងប្រអប់ Output ហើយក៏ត្រូវធីកក្នុងប្រអប់ Enable stereo at application startupផងដែរ ។
សម្រាប់ free Output គួរជ្រើសរើស Anaglyph និង Red/Cyan រួចចុច Apply ។ ឥឡូវលោកអ្នកអាចសាកល្បងលេង game អុកនៅក្នុង Windows 7 ជាប្រភេទ 3D ប៉ុន្តែលោកអ្នកកុំភ្លេចពាក់វ៉ែនតា 3D ប្រភេទ anaglyph ឲ្យសោះ ។
លោកអ្នកអាចជ្រើសរើស profile តាមទម្រង់ games ណាមួយពីក្នុងផ្នែក In-Games Settings ក្នុង tab Advanced ដូចរូបភាពគំរូខាងក្រោម៖
បញ្ជាក់
ការណែនាំខាងលើគឺគ្រាន់តែជាព័ត៌មាន និង របៀបនៃការប្រើប្រាស់បន្តិចបន្តួចប៉ុណ្ណោះនូវលទ្ធភាពនៃកម្មវិធីនេះ លោកអ្នកអាចស្វែងរកកម្រិត advanced នៃការប្រើប្រាស់កម្មវិធីនេះតាមរយៈការចុចទៅលើ Help រួចយក User Guide ។
យើងខ្ញុំក៏នឹងមិនអាច ឬមានសិទ្ធិដោះស្រាយពីរបៀបប្រើប្រាស់ក្រៅពីក្រុមហ៊ុនផលិតកម្មវិធីនេះដោយផ្ទាល់ ។
លោកអ្នកអាចដឹងថាតើ games ណាខ្លះដែលអាចលេងជាប្រភេទ 3D anaglyph ជាមួយកម្មវិធី iZ3D នេះតាមរយៈ web page : http://www.iz3d.com/games

About khmerlaor

Loveខែ្មរល្អ
This entry was posted in គន្លឹះខ្លីៗ. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s