កំណត់​សិទ្ធ​ប្រើប្រាស់​ Folder Share នៅ​លើ​ Windows 7

នៅក្នុងប្រព័ន្ធប្រតិបត្តិការ Window 7 អាចអោយអ្នកធ្វើការចែករំលែកឯកសារ Folder ប្រើរួមគ្នានៅលើ Network បាន និងអាចដាក់ ឈ្មោះនិងលេខសំងាត់សម្រាប់ Log ចូលម៉ាស៊ីនរបស់អ្នក ។ ម្យ៉ាងវិញទៀតលោកអ្នកក៏អាចកំណត់អ្នកប្រើប្រាស់ផ្សេងគ្នាសម្រាប់ការបើកប្រើប្រាស់ Folder នីមួយៗនៅក្នុងម៉ាស៊ីន Windows 7 នោះទៀតផង ។ ដូចនេះយើងសូមបង្ហាញគន្លឺះក្នុងការ Share Folder ជាមួយ User Account សម្រាប់បើកប្រើផ្សេងៗគ្នាដូចខាងក្រោម

គោលបំណងនៃការបង្កើត

យើងប្រើ Window 7 ធ្វើជាម៉ាស៊ីនសម្រាប់ចែករំលែកឯកសារ Folder ។ ជាឧទាហរណ៍យើងនឹងដំឡើងម៉ាស៊ីនមួយឈ្មោះថា CM-PC រក្សាទុកនូវ Folder ចំនួនបី Editor , Marketing, និង Finance សម្រាប់ចែក Folder ទៅអោយ Department នីមួយៗប្រើប្រាស់ ។ សម្រាប់ Folder នីមួយៗយើងនឹងបង្កើត User Account សម្រាប់ Folder ដោយអនុញ្ញាតតែអ្នកប្រើប្រាស់ទៅតាមឈ្មោះអាចប្រើប្រាស់បាន ។ សម្រាប់ Editor ត្រូវប្រើ User Account របស់Editor ដើម្បីចូលទៅប្រើប្រាស់ Folder របស់ខ្លួនបាន ហើយមិនអាចបើកប្រើ Folder របស់អ្នកដទៃ ទៀតបានឡើយ ។ ដូច្នេះយើងត្រូវបង្កើត User Account ចំនួនបីនៅក្នុងកុំព្យូទ័រ CM-PC រួមជាមួយ Folder ទាំងបីសម្រាប់ចែករំលែកប្រើប្រាស់នៅលើ Network ផងដែរ ។

ការអនុវត្តន៍ ៖

1- បង្កើត User នៅក្នុងម៉ាស៊ីន

ចុចលើប៊ូតុង Window Start រួចវាយពាក្យ Create an account ត្រង់កន្លែងវាយអក្សរដូចរូប

បន្ទាប់មកផ្ទាំង Window សម្រាប់បង្កើត User ដូចរូបខាងក្រោម ៖

បញ្ចូលឈ្មោះរបស់អ្នកប្រើប្រាស់រួចចុចប៊ូតុង Create Account ហើយលោកអ្នកនឹងបានឃើញឈ្មោះអ្នកប្រើប្រាស់រួមទាំងរូបតំណាងដូចរូប

បន្ទាប់មកលោកអ្នកត្រូវដាក់លេខសំងាត់ទៅអោយ User Account ដែលបានបង្កើតដោយចុចលើរូបតំណាងឈ្មោះអ្នកប្រើប្រាស់នោះ

ចុចលើប៊ុតុង Create Account រួចវាយបញ្ចូលលេខសំងាត់ចំនួនពីរដង ហើយចុចលើពាក្យ Create password ។

បន្ទាប់ពីនេះលោកអ្នកត្រូវអនុវត្តតាមជំហានខាងលើដើម្បីបង្កើត ឈ្មោះអ្នកប្រើប្រាស់ ផ្សេងទៀតទៅតាមតម្រូវការ ។

 

2- ការចែករំលែកឯកសារទៅតាមឈ្មោះអ្នកប្រើប្រាស់នីមួយៗ

លោកអ្នកត្រូវបង្កើត Folder សម្រាប់ឈ្មោះអ្នកប្រើប្រាស់នីមួយៗដើម្បីចែករំលែក បន្ទាប់មកចុច Mouse ខាងស្ដាំលើ Folder មួយហើយចុចលើ Property រួចចុចលើ Sharing

ចុចលើប៊ូតុង Advanced Sharing

ចុចលើពាក្យ Permissions

ចុចលើ Everyone ហើយចុចប៊ូតុង Remove ចេញ ហើយចុចពាក្យ Add

បញ្ចូលឈ្មោះ អ្នកប្រើប្រាស់ដែលចង់ចែករំលែកឯកសារជាមួយរួចចុចលើប៊ូតុង Check Names រួចចុចប៊ូតុង Ok ហើយចុចលើប៊ូតុង ok រហូតចប់ណា ។ បន្ទាប់មកអ្នកត្រូវអនុវត្ត តាមជំហានបែបនេះទៅលើ Folder ផ្សេងទៀតទៅតាមឈ្មោះរបស់អ្នកប្រើប្រាស់ ។

3- របៀបលាក់ User Account ដែលបានបង្កើតពី Login Screen

 

User Account ដែលបានបង្កើតនឹងលេចចេញនៅក្នុង ផ្ទាំង Login ហើយការបង្ហាញ User ដែលយើងមិនប្រើទាំងនេះអាចជាបញ្ហាមួយ ។ ប៉ុន្តែនៅក្នុង Window 7 យើងអាចបិទ User Account ដែលមិនប្រើការបានដោយអនុវត្តតាមជំហានដូចខាងក្រោម

ចុចលើ Start => Run រួចវាយពាក្យ regedit.exe បន្ទាប់មកផ្ទាំង Window Registry នឹងលេចឡើង ហើយលោកអ្នកត្រូវចុចលើ ពាក្យ

HKEY_LOCAL_MACHINE => Software=>Microsoft=>WindowsNT=>CurrentVersion=>Winlogon រូចចុច Mouse ខាងស្ដាំលើ Winlogon ហើយជ្រើសរើសពាក្យ New => Key

បន្ទាប់មកវាយឈ្មោះ SpecialAccounts ហើយចុចMouse ស្ដាំលើ SpecialAccounts រួចជ្រើសរើស New => Key ហើយវាយពាក្យ UserList ។ បន្ទាប់ពីបាន UserList យើងត្រូវចុច Mouse ស្ដាំលើ UserList ហើយរើសយកពាក្យ New => DWORD (32-bit) Value ហើយវាយឈ្មោះ User ដែលយើងបានបង្កើត

នៅពេលដែលអ្នកចង់បើក User ណាមួយមកវិញ គ្រាន់តែចុចផ្ទួនទៅលើឈ្មោះ User ណាមួយ រួចប្ដូរលេខ ០ ទៅជា លេខ 1 ហើយផ្ទុយមកវិញ ប្ដូរទៅជាលេខ 0 ដើម្បីលាក់ User ។

About khmerlaor

Loveខែ្មរល្អ
This entry was posted in Network. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s