បង្កើត​ប្លក់​ផ្ទាល់ខ្លួន​របស់​អ្នក​ជាមួយ ​Tumblr

បច្ចុប្បន្ននេះមានមធ្យោបាយជាច្រើនដើម្បីបង្កើត Blog។ យ៉ាងណាក៏ដោយប្រសិនបើអ្នកចង់បង្កើតប្លក់មួយដែលមានប្រព័ន្ធ ផ្សព្វផ្សាយបានទូលំទូលាយប៉ុន្តែបើអ្នកមិនសូវយល់ដឹងច្រើនពី បច្ចេកវិទ្យាដែលមានលើទីកន្លែង (Site) មួយចំនួន។ Tumblr ជាគេហទំព័រមួយដែលផ្ដល់ឱ្យអ្នកអាចបង្កើតប្លក់ផ្ទាល់ខ្លួនបាន Tumblr វាមានសមត្ថភាពខ្ពស់និងមានភាពងាយស្រួលក្នុងការប្រើប្រាស់។
បច្ចេកវិទ្យានិងទីកន្លែង (Site) គឺត្រូវបានប្រើប្រាស់ដោយឥតគិតថ្លៃ។ សមត្ថភាពក្នុងការផ្លាស់ប្ដូរគឺមានកំរិតខ្ពស់ហើយចំពោះការផ្សព្វ ផ្សាយពាណិជ្ជកម្មវិញគឺមានតែមួយនិងកម្រនឹងកើតមានទៀតផង។
ប្រសិនបើអ្នកជាអ្នកមានបទពិសោធន៍ក្នុងការប្រើប្រាស់ប្លក់ច្រើន ក្នុងពេលណាមួយអ្នកប្រហែលជាមានបញ្ហាមួយចំនួនដែលអ្នកមិនដឹងថា ដោះស្រាយតាមរបៀបណា ប៉ុន្តែបើអ្នកជាអ្នកប្រើប្រាស់ប្លក់ថ្មីឬគាប់ជួន នេះជាឱកាសដ៏ល្អមួយដែលស្ថិតនៅក្នុងដៃរបស់អ្នក។ Tumblr បានប្រើប្រាស់មូលដ្ឋានគ្រឹះនៃ Templates ដែលមាននៅលើ CSS ហើយអ្នកអាចធ្វើការផ្លាស់ប្ដូរវាបានយ៉ាងទូលំទូលាយ។

តើធ្វើដូចម្តេចដើម្បីបង្កើត Tumblr Site ថ្មីមួយបានឬហៅថា Tumblog
ជាទូរទៅអ្នកចាំបាច់ត្រូវតែមានគណនី (Account) ផ្ទាល់ខ្លួនមួយបន្ទាប់មកចូរទៅកាន់តំណរភ្ជាប់នេះ http://www.tumblr.com/ ហើយចាប់ផ្ដើមចុះឈ្មោះនឹងបង្កើតប្លក់ផ្លាល់ខ្លួនរបស់អ្នក។ ទីកន្លែង (Site) នេះត្រូវការអស័យដ្ឋានអ៊ីមែលរបស់អ្នក លេខសម្ងាត់មួយនិង URL មួយ។

URL ជាអាសយដ្ឋានមួយដែលអាចស្វែងរក Tumblog របស់អ្នកបាន។ អ្នកអាចប្រើប្រាស់ Domain របស់ Tumblr ឬប្រើប្រាស់Domain nameផ្ទាល់ខ្លួនរបស់អ្នកក៏បានដែរ។ Tumblr បានបញ្ចូល (Add) រូបតំណាងមួយចំនួនដើម្បីបង្ហោះ (Post) ទៅកាន់ Screen កុំព្យូទ័ររបស់អ្នកដូច្នេះអ្នកអាចមើលឃើញពេលអ្នកបានបញ្ចូលរូបភាព ផ្ទាល់ខ្លួនរបស់អ្នក។

ចុចលើរូបតំណាងឱ្យរូបភាព។

អ្នកអាច Upload រូបភាពណាមួយពីកុំព្យូទ័ររបស់អ្នកឬឆ្ពោះទៅកាន់រូបភាពដែលបាន រក្សាទុកនៅលើគេហទំព័រ។ បញ្ចូលចំណងជើងមួយចំនួនបន្ទាប់មកចុចលើប៊ូតុង Create Post។
មាតិកាគំរូដែលបានបង្ហោះទាំងអស់គឺបានបង្ហាញនៅលើទំព័រដូច្នេះ អ្នកអាចមើលឃើញនូវប្រសិទ្ធភាពដែលអ្នកបានបង្ហោះ។ ដើម្បីចូលទៅកាន់តំណភ្ជាប់នៃ Theme បានលុះត្រាតែអ្នកចុចលើប៊ូតុង Cumstomize appearance ពេលនោះវានឹងបង្ហាញ Menu ដូចរូបខាងក្រោមដែលតំណភ្ជាប់ Theme នោះវាស្ថិតនៅផ្នែកខាងលើនៃទំព័រ។

ប្រសិនបើ Theme ទាំងអស់នេះអ្នកមិនពេញចិត្តទេអ្នកអាចចុលលើប៊ូតុង Browse more themes… ដើម្បីស្វែងរក Theme ណាមួយដែលអ្នកពេញចិត្ត។

បន្ទាប់ពីជ្រើសរើសបាននូវ Theme ដែលអ្នកពេញចិត្តហើយ ចូរចុចលើប៊ូតុង SAVE + CLOSE ឬ SAVEប្រសិនបើអ្នកមានការបារម្មណ៍ថាការជ្រើសរើស Theme របស់អ្នកមិនបានត្រឹមត្រូវតែអ្នកបានចុចលើប៊ូតុង SAVE រួចក៏ដោយ អ្នកក៏អាចចុចលើប៊ូតុង CANCEL ដើម្បីធ្វើការបដិសេធវិញ។

ឥឡូវនេះតើអ្នកបានឃើញអ្វីខ្លះនៅលើ Dashboard ? ក្នុងពេលនេះអ្នកអាចចាប់ផ្ដើមសាកល្បងបង្ហោះរូបភាពឬក៏មាតិកាមួយ ចំនួន។Tumblr ប្រើរាស់បានជាមួយគ្រប់ប្រភេទនៃ Media ដោយផ្ទាល់។

ខាងក្រោមនេះយើងនឹងលើកយកនូវមុខងារនីមួយនៃ Dashboard មកបង្ហាញជូនអ្នកឱ្យបានដឹងកាន់តែច្បាស់។
១. Text = បញ្ចូល (Add) ចំណងជើងមួយនិងអាច Format អត្ថបទ។ មិនត្រឹមតែប៉ុណ្ណោះទេអ្នកក៏អាចបញ្ចូល (Add) តំណរភ្ជាប់និងរូបភាពបានច្រើនពីវ៉ិបសាយបើអ្នកចង់។
២. Photo = បញ្ចូលចំណងជើង រូបភាពពីម៉ាស៊ីនកុំព្យូទ័ររបស់អ្នកឬវ៉ិបសាយ Rich Text និងតំណរភ្ជាប់ប្រសិនបើអ្នកគិតថាចាំបាច់។
៣. Quote = សម្រង់ពាក្យនិងប្រភពនៃអត្ថបទប្រសិនបើមាន។ Theme នីមួយមាន អក្សរ ព័ណ៌ ទំហំ គ្រោង(Layout) បានកំណត់ទុកជាមុនសម្រាប់សម្រង់ពាក្យ (Quote)។
៤. Link = ចំណងជើង URL សម្រាប់តំណរភ្ជាប់និងការពិព័ណ៌នានៅក្នុង Rich Text ដោយស៊េរី។
៥. Chat = វាមិនមែនជាកម្មវិធី Chat ដែលទាក់ទាញទេ ប៉ុន្តែវាជាមធ្យោបាយមួយដើម្បីថតចម្លង (Record) ការពិភាក្សាដូច្នេះវាធ្វើឱ្យអ្នកងាយស្រួលអាន។
៦. Audio = ប្រើសម្រាប់ Upload ស្វែងរក ប្រភពខាងក្រៅ (External Source) នៃដន្ត្រី។
៧. Video = ប្រើសម្រាប់ Upload និង Embed វីដេអូ

About khmerlaor

Loveខែ្មរល្អ
This entry was posted in កម្មវិធីកុំព្យូទ័រ, Download. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s