ស្វែងយល់ពីការបើក EXE File មិនដំណើរការ

ជាធម្មតា ដើម្បីបើកឯកសាអ្វីមួយ អ្នកប្រើប្រាស់ទូទៅតែងតែ Double-Click នៅលើ File នោះ ដែលវានឹងដំណើរការទៅតាមកម្មវិធីផ្សេងៗរបស់វា ។ ជាការពិតណាស់កម្មវិធីជាច្រើនដែលបានដំឡើង លើម៉ាស៊ីនកុំព្យូទ័ររបស់អ្នកវាបានទៅទាញយក File ដែលមាន Extension ត្រូវនឹងកម្មវិធីរបស់ខ្លួនសម្រាប់ការបើកដំណើរការ ។ ដោយឡែក ចំពោះ File ដែលមាន Extension .exe វាគឺមិនតម្រូវឲ្យដំណើរការលើកម្មវិធីណាមួយទេ គឺវាអាចបើកដំណើរការដោយខ្លួនវាផ្ទាល់តែម្តង ។ ខាងក្រោមនេះយើងនឹងបង្ហាញពី Command មួយគឺ ASSOC ដែលវាមានសមត្ថភាពផ្ដល់ឲ្យអ្នក នូវការកំណត់ ឬផ្លាស់ប្ដូរប្រភេទកម្មវិធីសម្រាប់ដំណើរការ ឯកសាផ្សេងៗទៅតាម Extension នីមួយៗ ។

១.មូលហេតុដែលបើក exe File អត់ចេញ
ការដែលមិនអាចបើក .exe file មិនបានគឺដោយសារតែមានការផ្លាស់ប្តូរមួយចំនួនដូចខាងក្រោម ៖
ចូលទៅកាន់ Command Prompt តាមរយៈ Run វាយពាក្យ cmd ឫ Start Menu -> Accessories ->Command Prompt
ក្នុង Command Prompt វាយពាក្យ ASSOC ដើម្បីមើល ប្រភេទ Extension File ដែលត្រូវនឹង File Type ផ្សេងៗ
បញ្ជីនៃ extension file ដែលមានក្នុងកុំព្យូទ័ររបស់នឹងបង្ហាញដូចខាងក្រោម៖
 សូមវាយ assoc /? ដើម្បីឲ្យដឹងកាន់តែច្បាស់ពីការប្រើប្រាស់ Command ASSOC
ប្រសិនបើ អ្នកវាយ ASSOC .exe=ratanaFile ពេលនោះមានន័យថា គ្រប់ប្រភេទឯកសាដែលមាន Extension “.exe” នឹងចាត់ចូលជាប្រភេទ ratanaFile ដែលនឹងដំណើរការជាមួយកម្មវិធីដែលអាច Read ratanaFile បាន
តែដោយសារគ្មានកម្មវិធីដែលអាច read បាន ទើបពេលអ្នក double-click លើ គ្រប់ exe file ចេញផ្ទាំងឲ្យអ្នកស្វែងរកកម្មវិធីមកដំណើរការជំនួស (ដូចរូប)
២. ដំណោះស្រាយនៅពេលកុំព្យូរទ័រជួបបញ្ហាដូចខាងលើ
 បង្កើត File Notepad ដោយ right click on desktop រើសយកពាក្យ New ->Text Document
 Right click លើ file ដែលទើបបង្កើត ជ្រើសយក Rename -> ប្ដូរ extension .txt ទៅជា .cmd ឫ .bat
-> Click Yes
 -> Right click លើ file យកពាក្យ Edit រួចសរសរ assoc .exe=exefile
 ដំណើរការ Command File របស់អ្នកជាការស្រេច
បញ្ជាក់៖ សូមធ្វើវាដោយប្រុងប្រយ័ត្ន ព្រោះអ្នកនឹងមិនអាចត្រឡប់ក្រោយបានទេបើសិនជាអ្នកវាយ Command ផ្លាស់ប្តូរ File Type របស់ .cmd .bat និង .txt ។

About khmerlaor

Loveខែ្មរល្អ
This entry was posted in គន្លឹះខ្លីៗ. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s