វិធីដាក់ Password ដើម្បីការពារ Firefox

ដូចខ្ញុំបាននិយាយកាលពីអត្ថបទមុន របៀបបើកមើល Password ដែរបានផ្ទុកក្នុង Firefox អ្នកប្រើប្រាស់ភាគច្រើនបានរក្សាទុក Password របស់ពួកគេជាប់នឹង Firefox តែម្តងសម្រាប់ Website នានាដូចជាៈ Gmail, facebook, yahoo, ….។ល។ ដូចគ្នាដែរអត្ថបទមុនរបស់ខ្ញុំនោះក៏បានបង្ហាញនូវវិធីងាយស្រួល មួយដែរអាចឱ្យអ្នកមើលឃើញ Password ដែរបានរក្សារទុកទាំងអស់នោះ។ ហេតុនេះវាជាផលវិបាកមួយប្រសិនបើអ្នកឱ្យកុំព្យូទ័ររបស់អ្នកទៅអ្នកណាម្នាក់ប្រើហើយពួកគេចូលទៅកាន់Firefox ដើម្បីឆែកមើលរាល់ Password របស់អ្នក។

ដូចនេះក្នុងអត្ថបទនេះខ្ញុំនិងលើកយកវិធីសាស្រ្តចំនួនពីរដើម្បីសុវត្តិភាព Firefox របស់អ្នកដែរ ទី១ គឺការប្រើប្រាស់ Master Password ដើម្បីការពារការលួចមើល Password ដែរបានរក្សាទុកក្នុង Firefox និងទី២ គឺការដាក់ Password ការពារ Firefox ទាំងមួលតែម្តង។

ការប្រើប្រាស់ master Password ដើម្បីការពារការលួចមើល Password របស់អ្នក

ដើម្បីបើកប្រើប្រាស់មុខងារ Master Password អ្នកត្រូវៈ

ទី១. ចូលទៅកាន់ Option វានឹងបង្ហាញផ្ទាំងមួយ រួចសូមជ្រើសរើស Security Tab

pass5

ទី២. នៅពីក្រោម Password សូមជ្រើសរើសយក Use master password វានឹងបង្ហាញផ្ទាំង មួយដើម្បីឱ្យអ្នកបញ្ជូល Password រួចសូមចុច OK។

pass8

ទី ៣. ក្រោយពេលដែរអ្នកបានកំណត់ master password រួចមក រាល់ពេលដែរមានអ្នកព្យាយាមធ្វើអ្វីដែរទាក់ទងនិង Password ដូចជា ការព្យាយាមលួចមើល Password របស់អ្នកវានឹងបង្ហាញផ្ទាំងមួយឱ្យបញ្ជូល Master Password។

pass4

ប្រើប្រាស់ ProfilePassword (Firefox add-on) ដើម្បីការពារ firefox ទាំងមូល

យ៉ាងណាមិញការប្រើប្រាស់ master password គឺគ្រាន់តែសម្រាប់ការពារអ្វីទាក់ទងនឹង Password និងព័ត៌មានសំខាន់របស់អ្នកប៉ុណ្ណោះ មានន័យថាពួកគេនៅតែអាចប្រើប្រាស់ Firefox បានដូចធម្មតា តែប្រសិនបើអ្នកចង់ដាក់ Password ការពារ Firefox ទាំងមូលតែម្តង  ProfilePassword Firefox add-on អាចជួយអ្នកបាន។
ដើម្បីប្រើប្រាស់ Add-on នេះអ្នកត្រូវៈ

ទី១. ជាដំបូងសូមទាញយក ProfilePassword for Firefox

ទី២. សូមដំឡើង Add-on មួយនេះ ដោយចាប់ file Add-on ដែរបានដោនឡូតនោះដាក់ចូល ក្នុង firefox រួចចុច Install។ ក្រោយពេល Install ចប់សូមចុច Restart firefox របស់អ្នក។

pass9

pass1

ទី៣. សូមចូលទៅកាន់ add-ons Manager ( Menu –> add-ons)  រួចចុចទៅលើ Option របស់ ProfilePassword រួចចុចទៅលើ Set/ Change Password បន្ទាប់មក បញ្ជូល Password និង comfirm Password រួចចុច Ok។

pass2

ទី ៤. ក្រោយពីអ្នកបានដំឡើង ProfilePassword Firefox នេះហើយលើកក្រោយនូវពេល ដែរអ្នកបើកFirefox វានឹងទាមទារ Password ដើម្បីអាចប្រើប្រាស់ Firefox បាន។

pass3

ចំណាំៈ
អ្នកប្រើប្រាស់ដែរឆ្លាតអាចនឹងរំលង Add-on មួយនេះបាន ដូចនេះមិនអាចធានាថាមាន សុវត្តិភាព១០០%នោះទេ។ យ៉ាងណាក៏ដោយក៏វាប្រសើរជាងគ្មានអ្វីការពារបន្តិចសោះ។

Advertisements

About khmerlaor

Loveខែ្មរល្អ
This entry was posted in Tips & Tricks. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s