រៀន​​ Configure Network ក្នុង Ubuntu តាម​រយៈ​ពាក្យ​បញ្ជា

ថ្នាក់ដំបូងនៃការប្រើប្រាស់បណ្តាញ(Network) គឺកំនត់លើ *nix Hist ដែលជាការរួមផ្សំគ្នាជាមួយ ៣ Protocol ទៅជា Transport Control Protocol/ Internet Protocol(TCP/IP)។ ការរួមផ្សំនេះនៃ Internet Protocol (IP) Transport Control Protocol (TCP) និង Universal Datagram Protocol (UDP)។

 

ជាទូទៅភាគច្រើននៃអ្នកប្រើប្រាស់ កំណត់បណ្តាញរបស់ពួកគេកំឡុងពេលតម្លើងប្រព័ន្ធ។ អ្នកក៏អាចកំណត់វាដោយប្រើប្រាស់ពាក្យបញ្ជា ដោយប្រើប្រាស់ពាក្យបញ្ជា ifconfig ឬការកំណត់ដោយប្រើប្រាស់ផ្ទាំងបង្ហាញ ដូចជា network-admin ដើម្បីកែព័ត៌មានភ្ជាប់បណ្តាញ ឬបន្ថែមការតភ្ជាប់នូវឧបករណ៍បណ្តាញថ្មី។

 

១.ការកំណត់ព័ត៌មានភ្ជាប់បណ្តាញដោយប្រើប្រាស់ពាក្យបញ្ជា

អ្នកអាចកំណត់ឧបករណ៍បណ្តាញតាមរយៈពាក្យបញ្ជា ដោយប្រើប្រាស់ឧបករណ៍បញ្ជាការភ្ជាប់ (networking utilities)។ អ្នកកំនត់បណ្តាញម៉ាស៊ីនកូនតាមរយៈពាក្យបញ្ជាដើម្បីផ្លាស់ប្តូរ ការកំនត់បច្ចុប្បន្ន ឬកែលេខនៃឯកសារប្រព័ន្ធដែលជាឯកសារកំណត់។

 

ក.ការកណត់ DHCP Address លើ  Network Card របស់អ្នក

ប្រសិនបើអ្នកចង់កំនត់ DHCP address អ្នកត្រូវចូលទៅកែប្រែការកំណត់របស់វានៅក្នុងឯកសារមួយ /etc/network/interfaces ហើយអ្នកត្រូវបញ្ចូលការកំនត់ដូចខាងក្រោម ៖

 

sudo vi /etc/network/interfaces (តាមរយៈ VIM)
sudo gedit /etc/network/interfaces (តាមរយៈ GEDIT)

 

រួចបញ្ចូលការកំនត់ដូចខាងក្រោម ៖

 

# The primary network interface – use DHCP to find our address
auto eth0
iface eth0 inet dhcp

 

ខ.ការកណត់ Static IP Address លើ  Network Card របស់អ្នក

សូមបញ្ចូលការកំណត់ ដូចខាងក្រោម៖

 

# The primary network interface

auto eth0
iface eth0 inet static
address 192.168.3.90
gateway 192.168.3.1
netmask 255.255.255.0
network 192.168.3.0
broadcast 192.168.3.255

 

 

បញ្ជាក់  ៖ រាល់ការកំនត់ឯកសារ /etc/network/interfaces រួចលោកអ្នកត្រូវតែ វាយពាក្យបញ្ជាដូចខាងក្រោមដើម្បីឲ្យការកែប្រែរបស់លោកអ្នកបាន ជោគជ័យនិងដំណើរការ។

 

sudo /etc/init.d/networking restart

About khmerlaor

Loveខែ្មរល្អ
This entry was posted in Network. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s