កម្មវិធី Mz Game Accelerator ជំនួយ​ល្បឿន​លេង​ហ្គេម ​អស់​ពី​សម្ថភាព​របស់​កុំព្យូទ័រ

មិត្តទាំងអស់គ្នាដឹងហើយថា ហ្គេម ដែលលេងលើម៉ាស៊ីនកុំព្យូទ័រវាត្រូវការកម្រិត Ram CPU និង VGA ដែលគ្រប់គ្រាន់ទើបអាចដំណើរការវាបាន ហើយបើ Ram និង CPU យើងកាន់តែធំ វាអាចជួយឱ្យយើងលេងហ្គេមបានកាន់តែលឿន។

ជាមួយគ្នានោះមិត្តទាំងអស់គ្នាក៏ដឹងដែរថា បើយើងប្រើប្រាស់ Windows XP យើងអាចលេងហ្គេមបាន លឿន និងស្រួលជាងលេងលើ Windows 7 ព្រោះក្នុង Windows XP មាន Services ដែលធ្វើប្រតិបត្តិការតិចជាង Windows7 ដែលនាំឱ្យបំរើបំរាស់ Ram និង CPU នៅសល់ច្រើន។

ម៉្យាងវិញទៀត តើយើងត្រូវបិទ Service និងសំអាតទិន្នន័យក្នុង Ram ដែលមិនប្រើ ដោយរបៀបណា? តើមានកម្មវិធីអ្វីដែលមានសម្ថភាព ១០០% ក្នុងការជួយសម្រួលបែបនេះ?

ថ្ងៃនេះ CM លើកយកកម្មវិធីមួយដែលមានឈ្មោះថាៈ Mz Game Accelerator ដែលវាមាន សម្ថភាពពិសេសដូចជាៈ

    • បិទនៅ Service ដែលមិនប្រើការ
    • សម្អាត ទិន្នន័យដែលឈប់ប្រើនៅលើ Ram
    • លប់ចោលរាល់ Temporary file ដែលមិនបានការក្នុង Windows
    • ងាយស្រួលប្រើប្រាស់គ្រាន់តែចុច 1 Click ប៉ុណ្ណោះ
    • បង្កើនល្បឿនរបស់ CPU ក្នុងការដំណើរការកម្មវិធី
    • អាចប្រើប្រាស់គ្រប់ OS ទាំងអស់របស់ Windows

ឩទាហរណ៍ :

សូមមើល CPU និង Ram ដែលប្រើប្រាស់ពីមុនចូលទៅក្នុង Taskbar

    • សម្រាប់ Windows XP : Start => Run => វាយពាក្យ Taskmgr ឬ Ctr+alt+del
    • សម្រាប់ Windows 7 : Start => វាយពាក្យ Taskmgr

បន្ទាប់មកយើងបើកកម្មវិធី Mz Game Accelerator

រួច Click លើពាក្យថា Switch to game accelerator mode

ចុងក្រោយយើងទៅមើល Task manager ម្តងទៀត

យើងឃើញថាមានភាពប្រែប្រួលយ៉ាងខ្លាំង ដូច្នេះ Mz Accelerator ពិតជាមានប្រសិទ្ធភាពជួយកុំព្យូទ័ររបស់យើងប្រើប្រាស់ Ram និង CPU ដែលនៅសល់ ដើម្បីលេងហ្គេមពិតមែន។

About khmerlaor

Loveខែ្មរល្អ
This entry was posted in កម្មវិធីកុំព្យូទ័រ, Download. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s