នរណា​គេ​ Unfriend ពី​ខ្ញុំ​ខ្លះ​នៅ​ក្នុង​ ហ្វេសប៊ុក?

តើអ្នកចង់ដឹងថា មានមិត្តណាខ្លះនៅក្នុង ហ្វេសប៊ុក បានឈប់ប្រើប្រាស់ Profile ហ្វេសប៊ុក របស់

គេ ឬក៏មិត្តដែលបានឈប់ធ្វើជាមិត្តរបស់អ្នកទៀតដែរទេ? យើងសូមណែនាំលោកអ្នកនូវកម្មវិធីមួយគឺ Unfriend Finder ដើម្បីឱ្យអ្នកអាចតាមដានមើលមិត្តដែលមានលក្ខណដូចខាងលើនេះ ដោយធ្វើតាមលំណែនាំផ្សេងៗគ្នាទៅតាមប្រភេទនៃ Browser ដែលអ្នកប្រើប្រាស់។

នៅពេលដែលអ្នកបានដំឡើងនូវកម្មវិធីសម្រាប់មើលមិត្តដែលបាន Unfriend ពីអ្នក នៅលើ Browser របស់អ្នករួចហើយ នោះអ្នកនឹងឃើញនូវ ម៉ឺនុយ មួយដែលបង្ហាញថា Unfriends នៅលើ menu bar ក្នុង ហ្វេសប៊ុក របស់អ្នកដូចរូបខាងក្រោម៖

នៅពេលដែលមានមិត្តណា បាន Unfriend ពីអ្នក ឬក៏ឈប់ប្រើ ហ្វេសប៊ុក ទៀត នោះវានឹងលោតនូវសារបញ្ជាក់ប្រាប់អ្នកភ្លាម។ មានន័យថា រាល់លើកនៅពេលដែលមិត្តទាំងឡាយណាបាន Unfriend ឬឈប់ប្រើ Profile របស់គេនោះវានឹងបង្ហាញអ្នកនៅក្នុង notification របស់អ្នក។

Unfriend Finder អាចប្រើប្រាស់បាននៅលើ Browser ផ្សេងៗគ្នាដូចជា៖ Google Chrome, Firefox, Internet Explore, Safari និង Opera ផងដែរ។ ប៉ុន្តែវាមានរបៀបក្នុងការដំឡើងផ្សេងៗគ្នា។ សូមចូលទៅទាញយក Unfriend Finder ទៅតាមប្រភេទនីមួយៗនៃ Browser តាម Link ដូចខាងក្រោម៖

ទាញយក Unfriend Finder សម្រាប់៖

ពេលនេះយើងសូមលើកយកឧទាហរណ៍ពីការដំឡើង Unfriend Finder នៅក្នុង Google Chrome មកបង្ហាញលោកអ្នកជាគំរូ។ សូមមើលតាមលំនាំខាងក្រោមនេះណា៖
១. ដំបូងអ្នកគ្រាន់តែចុចនៅលើ Link ទាញយក Unfriend Finder សម្រាប់ Google Chrome ខាងលើនេះ នោះវានឹងចូលទៅដល់ Webpage មួយដែលសម្រាប់ទាញយក Unfriend Finder។
២. បន្ទាប់មកលោកអ្នកនឹងបានឃើញ Link ដែលសរសេរថា Download $ Install រួចគ្រាន់តែចុចលើ Link នោះដើម្បីទាញយក

៣. សូមចុច Continue នៅពេលដែលអ្នកបានឃើញ notification ដែលស្ថិតនៅផ្នែកខាងក្រោមនៃ Chrome Browser វាបង្ហាញដូចខាងក្រោម៖

៤. នៅពេលដែលទាញយកបានបញ្ចប់ វានឹងបង្ហាញផ្ទាំង Message មួយទាមទារឱ្យអ្នក Install ឬ Install។ សូមចុច Install Unfriend Finder។

៥. ពេល Install ចប់ ការងារទាំងឡាយក៏ត្រូវបានបញ្ចប់ដែរ។ ពេលនេះលោកអ្នកគ្រាន់តែបិទ Facebook របស់អ្នកសិន រួចបើកមកវិញ នោះអ្នកនឹងបានឃើញ ពាក្យថា Unfriends ស្ថិតនៅផ្នែកខាងលើគេជាមួយនឹង Home menu របស់អ្នកជាមិនខាន។ តើអ្នកចង់ឃើញថាមានមិត្តណាដែលឈប់លេង Facebook និងមានមិត្តណាខ្លះដែលបាន Unfriend ពីអ្នក? សូមចុចចូលទៅមើលដោយខ្លួនឯងចុះណា។

Advertisements

About khmerlaor

Loveខែ្មរល្អ
This entry was posted in Tips & Tricks. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s