បង្កើត​បណ្ដាញ AdHoc Wireless រវាង​កុំព្យូទ័រ​ជាមួយ​និង​ទូរស័ព្ទ iPhone ឬ iPad

តើអ្នកចង់ភ្ជាប់កុំព្យូទ័រដែលប្រើ Windows ឬក៏ Laptop របស់អ្នកជាមួយនឹងទូរស័ព្ទ Iphone, iPad ឬ iPod Touch ដែរឬទេ? បណ្ដាញAdHoc Wireless ជាដំណោះស្រាយដ៏ល្អបំផុតដែលអាចជួយដល់អ្នកបាន។ ហើយយើងនឹងបង្ហាញពីវិធីដ៏ងាយដើម្បីដំឡើងAd Hoc Wireless នៅក្នុងប្រព័ន្ធ Window របស់អ្នក។

ជាការពិតណាស់បណ្ដាញ Ad Hoc ឬហៅថា peer to peer គឺជាបណ្ដាញ Network ដ៏សាមញ្ញមួយដែលវាតម្រូវឱ្យមានការភ្ជាប់រវាងប្រព័ន្ធ(system)ពីរ ដែលអាចជាកុំព្យូទ័រជាមួយនិងទូរស័ព្ទដូចជា ពពួក iPhone, iPad ឬ iPod Touch ជាដើម។ហើយវាមិនតម្រូវឱ្យមានការតភ្ជាប់ជាមួយ LAN ឬ ឧបករណ៍ Router នោះទេ។ ដូចនេះយើងនឹងបង្ហាញពីវិធីសាស្ត្រងាយៗដើម្បីដំឡើងបណ្ដាញ Ad Hoc Wireless នេះដូចខាងក្រោម៖

ឧបករណ៍ដែលត្រូវមាន
-កុំព្យូទ័រដែលប្រើ Window XP/Vista/7/8។-បានដំឡើងបណ្ដាញ Wireless Network Card (WLAN) រួច។
-ទូរស័ព្ទ iPhone, iPod Touch ឬ iPad ។

I.ដំបូងត្រូវដំឡើង Ad Hoc Network ជាមុនសិនដោយអនុវត្តតាមប្រភេទ Windowsដូចខាងក្រោម៖

សម្រាប់ Windows XP
១. ចូលទៅក្នុង Start menu រួចចុចទៅលើ Control Panel។
២. នៅពេលនោះយើងមើលទៅខាងក្រោម Pick a category ហើយយើងត្រូវចុចលើ Network and Internet Connection ។
៣. នៅខាងក្រោម Pick a Control Panel icon យើងត្រូវចុចលើ Network Connections។
៤. ចុច Mouse ស្ដាំលើ wireless network connection ហើយចុចយក Properties។
៥. នៅក្នុងប្រអប់ wireless Network Connection Properties យើងត្រូវចុចលើTab Wireless Networks។
៦. នៅក្នុងTab Wireless Network យើងត្រូវមើលទៅខាងក្រោម Preferred networks ហើយត្រូវចុច Add។
៧.ហើយនៅក្នុងប្រអប់សារ Wireless network properties យើងត្រូវមើលទៅក្នុងTab Association ហើយបន្ទាប់យើងត្រូវវាយឈ្មោះ Ad Hoc Wireless របស់យើងនៅក្នុងប្រអប់ Network name (SSID) នោះ។ ឧទាហរណ៍៖ អ្នកអាចដាក់ឈ្មោះបណ្ដាញ Wireless របស់អ្នកថា “LogicNetwork”ជាដើម។
៨. ចុចបិទលើប្រអប់The key is provided for me automatically។
៩. ចុចលើប្រអប់ This is a computer-to-computer (ad hoc) network ។
១០. បង្កើតលេខសម្ងាត់និងវាយវាចូលក្នុងប្រអប់ Network key ហើយបញ្ជាក់វាម្ដងទៀតក្នុងប្រអប់ Confirm network key ។ សម្រាប់លេខសម្ងាត់ដែលល្អបំផុតនោះគឺ មានអក្សរ លេខ និងប្រើសញ្ញា ។ បន្ទាប់មកចុច OK
១១. ចុច OK ម្ដងទៀតដើម្បីរក្សាការផ្លាស់ប្ដូររបស់អ្នក។

សម្រាប់ Windows Vista
១. ចុចលើ Start menu។ ២. ហើយចុចលើ Connect to។ ៣. បន្ទាប់មក ចុចលើ Set up a connection or network។
៤. ជ្រើសយក Set up a wireless Ad Hoc Network បន្ទាប់មកចុច Next។
៥. ត្រូវចុចលើ new network ដោយដាក់ឈ្មោះថា LogicNetwork។
៦. ត្រូវចុចលើ Security key។
៧. ហើយត្រូវត្រួតពិនិត្យលើប្រអប់ Save this network ជាការស្រេច។

សម្រាប់ Windows 7
១. ចុចលើ Start menu។
២. ចុចលើពាក្យ Control Panel។

៣. ហើយត្រូវចុចលើ Network and Internet។

៤. បន្ទាប់មកចុចលើ Network and Sharing Center។

៥. នៅខាងក្រោមពាក្យ Change your networking settingត្រូវចុចលើ Set up a new connection or network។
៦. ហើយត្រូវចុចលើ Set up a wireless ad hoc( computer-to-computer) network។
៧. អ្នកត្រូវចុច Next ពីរដង។
៨. ចុចលើ Network name ហើយឈ្មោះចូលដូចជា Logicnetwork ជាដើម។
៩. ជ្រើសរើសយក Security WAP (ឬ WEB)។
១០. ចុចលើ Security key or password រួចបញ្ចូលលេខសម្ងាត់ ។
១១. ហើយត្រូវត្រួតពិនិត្យមើលប្រអប់ Save this network។
១២. ហើយបន្ទាប់មកទៀតចុចលើ Turn On Internet Connection Sharing ជាការស្រេច។

II.បន្ទាប់ត្រូវភ្ជាប់ទៅកាន់ទូរស័ព្ទ iPhone ឬ iPad របស់អ្នក
១. ត្រូវចុចលើរូប Setting នៅលើមីនុយអេក្រង់ទូរស័ព្ទ iPhone របស់អ្នក។
២. ចុចលើពាក្យ Wi-Fi ។
៣. ត្រូវមើលឱ្យប្រាកដថាបានចុច ធិច នៅលើពាក្យ visible ហើយឬនៅមុនពេលចូលទៅ ad hoc network name។
៤. ចុចទាញវាទៅផ្ទៃបន្ទាប់ ដើម្បីចូលទៅ ad hoc network name របស់អ្នក។
៥. ចំនួន IP address របស់អ្នកគួរតែចាប់ផ្ដើមពី 169.254.xxx.xxx.។
ប្រសិនបើគ្មានលេខ IP ទេនោះវាជាមូលហេតុដែលនាំឱ្យអ្នកមិនអាចភ្ជាប់វាបាន ដូចនេះ។
-ត្រូវរង់ចាំ ៦០ វិនាទីនៅលើអេក្រង់ទូរស័ព្ទរបស់អ្នកហើយវានឹងចេញលេខ IP ឱ្យអ្នកដោយស្វ័យប្រវត្តិ(ដូចជា លេខ IP Address169.254.xxx.xxx.)។
-ប្រសិនបើវាមិនចេញលេខ IP Address ឱ្យទេអ្នកត្រូវជ្រើសរើសយក Static ហើយចុចលើវា។

IP Address169.254.1.2
Subnet Mask 255.255.255.255

-ប្រសិនបើលេខ IP Address169.254.1.2 បានត្រូវប្រើដោយឧបករណ៍ដទៃហើយនោះអ្នកត្រូវជំនួស លេខ 1 និង 2 ដោយសាកល្បងប្រើពីលេខ 0 ទៅ 255។
បញ្ជាក់ផងដែរថា IP Address អ្នកដាក់ត្រូវតែអាស្រ័យលើការផ្ដល់ឱ្យដោយក្រុមហ៊ុនផ្ដល់ អ៊ីនធឺណិត។ហើយនៅទីបញ្ចប់អ្នកពិតជាអាចភ្ជាប់ទូរស័ព្ទ iPhone របស់អ្នកទៅនឹងកុំព្យូទ័ររបស់អ្នកបានយ៉ាងងាយស្រួល៕

Advertisements

About khmerlaor

Loveខែ្មរល្អ
This entry was posted in IT Professionals, Network. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s