លប់​កម្មវិធី​សម្រាប់​លប់​ Deep Freeze ចេញ​ពី​កុំព្យូទ័រ

កម្មវិធី DeepFreez

អ្នករាល់គ្នាច្បាស់ជាស្គាល់ហើយនូវកម្មវិធីមួយមួយនេះហើយ វាជាកម្មវិធីដែលការពារមិនអោយមានការកែប្រែទៅលើ Drive ដែលមាននៅលើកុំព្យូទ័ររបស់យើង ។ មានន័យថាបន្ទាប់ពីយើង ដំឡើងវារួចហើយកំណត់អោយវាការពារ Drive ណាមួយហើយ ពេលនោះទោះបីជាយើងលុប បង្កើត ដំឡើងកម្មវិធី ឬចម្លងឯកសារចូលយ៉ាងណាក៏ដោយ គឺនៅពេលយើងបិទ ឬក៏ Restart កុំព្យូទ័រឡើងវិញ នោះវានឹង Restore អ្វីៗទាំងអស់អោយនៅ សភាពដើមវិញ ។

ចំណុចត្រង់នេះហើយដែលខ្ញុំ និយាយថាអាចជួយការពារមេរោគបានដោយមិន ចាំបាច់មានកម្មវិធីកម្ចាត់មេរោគ ។  គឺនៅពេលមានមេរោគចូល យើងគ្រាន់តែ Restart កុំព្យូទ័រឡើងវិញវានឹងលុបចោលវិញភ្លាម ។

ប៉ុន្តែពេលខ្លះខ្ញុំតែងហៅកម្មវិធីនេះថា Crazy Software សូម្បីតែឯកសារដែលចម្លងដាក់ក្នុងកុំព្យូទ័រក៏វាលប់ចោល ពេលយើង Update កម្មវិធី Anit Virous ក៏ វាលប់ចោល ធ្វើអ្វីក៏វាលប់ចោលដែរ កាលពីប៉ុន្មានឆ្នាំមុនខ្ញុំធ្លាប់រងគ្រោះដោយសារវា ២ដងមកហើយ បន្ទាប់ពីដំឡើងវាហើយ ក៏ធ្វើអោយយើងពិបាកនឹងលប់វាចេញណាស់ ជម្រើសល្អបំផុតនាពេលនោះគឺ Format Window is not genuine ប៉ុន្តែក្រោយៗមកខ្ញុំក៏បានរកឃើញកម្មវិធី Deep Freeze Unfreezer ដែលអាចជួយអោយយើង Remove កម្មវិធីនេះបានយ៉ាងងាយ។

ដោយសារតែឃើញមានមិត្តភក្តិមួយ ចំនួនមានបញ្ហាជាមួយកម្មវិធីនេះច្រើនគ្នាពេក ខ្ញុំសូមយកវាមកដាក់ជូនអ្នករាល់គ្នាដើម្បីទុកសម្រាប់ការពារ ខ្លួនក្រែងថ្ងៃណាមួយ ដោះស្រាយមិនចេញដូចករណីនេះ។ បើចាប់អារម្មណ៍សូម ទាញយកទៅប្រើ

 

About khmerlaor

Loveខែ្មរល្អ
This entry was posted in គន្លឹះខ្លីៗ. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s