បិទ​កម្មវិធី​មិន​ឲ្យ​ដំណើរ​ការ​លើ Windows 7

សូមធ្វើការបង្ហាញពីរបៀបបិទកម្មវិធីដែលអ្នកមិនចង់ ប្រើ/ដំណើរការលើWindows 7 របស់អ្នក។ អ្នកប្រើត្រូវកំណត់ឈ្មោះកម្មវិធីដែលចង់ប្រើឲ្យវាអាចដំណើរការ បានហើយក្រៅពីនេះកម្មវិធីដែលមិនបានកំណត់ឈ្មោះវានឹងមិនអាច ដំណើរការបានឡើយ។ តោះចាប់ផ្ដើមអនុវត្តទាំងអស់គ្នាតាមជំហានខាងក្រោម៖

ជំហានទី១៖ ចុចលើប៊ូតុង Start ហើយវាយពាក្យ gpedit.msc នៅក្នុងប្រអប់ស្វែងរករបស់ម៉ឺនុយ Start រួចចុច Enter។

ជំហានទី២៖ នឹងបើកផ្ទាំង Local Group Policy Editor ឡើង, រួចចុចត្រង់ User Configuration => Administrative Templates => System ដែលស្ថិតនៅផ្នែកខាងឆ្វេងនៃ Window paneហើយរកមើល Run only specified Windows applications នៅខាងស្ដាំ Window pane រួចចុចពីរដង។

ជំហានទី៣៖ ក្រោយមកនឹងឃើញផ្ទាំងថ្មីបើកឡើង, កន្លែងនេះត្រូវរើសយក Enable រួចហើយចុចលើប៊ូតុង Show ដើម្បីបញ្ចូលឈ្មោះកម្មវិធីដែលចង់ឲ្យប្រើបាន។

ជំហានទី៤៖ បន្ទាប់ពីបញ្ចូលឈ្មោះកម្មវិធី ដែលអ្នកចង់កំណត់ឲ្យដំណើរការ រួចចុចប៊ូតុង OK ជាការស្រេច។

ជាចុងក្រោយកុំព្យូទ័រដែលបានកំណត់នេះនឹងបើកបានតែកម្មវិធីដែល មានឈ្មោះក្នុងបញ្ជីខាងលើប៉ុណ្ណោះ។ បើអ្នកចុចលើកម្មវិធីផ្សេងនោះវានឹងបង្ហាញសារ error ដូចរូបខាងក្រោម៖

About khmerlaor

Loveខែ្មរល្អ
This entry was posted in គន្លឹះខ្លីៗ. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s