វិធី​ចែក​រំលែក​ Presentation របស់​អ្នក​ទៅ​ក្នុង​ Web តាម​កម្មវិធី Microsoft PowerPoint 2010

កម្មវិធី Microsoft PowerPoint 2010 ជាកម្មវិធីមួយដែលអាចឱ្យអ្នករៀបចំ Presentation របស់អ្នកបានយ៉ាងងាយស្រួល។ តើអ្នកដែលដឹងទេថាកម្មវិធី Microsoft PowerPoint នេះអាចឱ្យអ្នកចែករំលែក Presentation របស់អ្នកចូលក្នុង Web បាន? ជាការពិតណាស់ CM នឹងបង្ហាញមិត្តអ្នកអានអំពីវិធីសាស្ត្រនេះដើម្បីរៀបចំ Presentation របស់អ្នកចូលទៅក្នុង Web បាន។ ដូចនេះអ្នកត្រូវអនុវត្តនូវជំហានដូចខាងក្រោម៖ ១. អ្នកត្រូវរៀបចំ Presentation របស់អ្នកឱ្យបានរួចរាល់សិន បន្ទាប់មកអ្នកត្រូវShare វាចូលក្នុង Web ដោយចុចលើ Slide Show រួចចុចលើ Broadcast slide show ។

២. បន្ទាប់មកវានឹងចេញផ្ទាំងមួយប្រាប់អ្នកអំពី Service នេះដូចនេះអ្នកត្រូវចុចលើ Start Broadcast ។

៣. វានឹងចេញផ្ទាំងសារមួយដើម្បីអ្នកវាយ Email address និង Password របស់ Microsoft ឬ Windows Live ចូល ដូចនេះអ្នកត្រូវបំពេញវាចូល តែប្រសិនបើអ្នកគ្មាន Email របស់ Windows Live ទេអ្នកត្រូវ Sign Up ជាមុនសិន បន្ទាប់មកអ្នកត្រូវចុច OK។

៤. នៅពេលនោះវានឹងចេញផ្ទាំងដំណើរការមក ដូច្នេះអ្នករង់ចាំរហូតដល់វាដំណើរការចប់សិន។

៥. បន្ទាប់មកវានឹងបង្ហាញ link ទៅកាន់ broadcast របស់អ្នកនៅពេលនេះអ្នកអាចមានជម្រើសពីរគឺ Copy link និង Send in Email ។

៦. នៅពេលដែលអ្នក Copy link ឬ Send link រួចមកវានឹងចេញផ្ទាំង Warning មួយមានន័យថាអ្នកមិនអាចកែឬផ្លាស់ប្ដូរ broadcast របស់អ្នកបានទេ ដូចនេះអ្នកត្រូវចុច End Broadcast។

៧. នៅទីបញ្ចប់អ្នកអាចបើកមើល link នោះក្នុង Email ឬ អ្នកអាច Paste វាក្នុង address bar របស់ browser បន្ទាប់មកអ្នកនឹងឃើញ Presentation របស់អ្នកក្នុង Web ជាពុំខាន។ ហើយអ្នកអាច Copy link នេះដាក់ចូលក្នុង Website របស់អ្នកបានផងដែរ។

ឆ្លងតាមការអនុវត្តន៍ខាងលើកន្លងមកយើងឃើញថានេះជាគន្លឹះសំខាន់មួយដែលភាពងាយស្រួលដល់អ្នកប្រើកម្មវិធី Ms. Power Point 2010 ដើម្បីធ្វើបង្ហាញរបស់ខ្លួនដាក់បង្ហាញឱ្យមានដំណើរការនៅលើវ៉ិបសាយរបស់ខ្លួន៕

Advertisements

About khmerlaor

Loveខែ្មរល្អ
This entry was posted in Tips & Tricks. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s