១៩. បង្កើត វិដជិត រូបភាព

វិដជិតរូបភាព យើងប្រើវាសម្រាប់ដាក់រូបភាពនៅរបាខាង។ យើងអាចប្រើវាសម្រាប់ធ្វើជាតំណភ្ជាប់ ដែលមានរូបភាព ឬ ក៏ជាផ្ទាំងសម្រាប់ផ្សព្វផ្សាយពាណិជ្ជកម្មផងដែរ។

១. មុននឹងយើងចូលទៅបង្កើត វិដជិតរូបភាព យើងត្រូវមានតំណភ្ជាប់របស់រូបភាព ដែលយើង ចង់ដាក់ជាមុនសិន ហើយបើយើងមិនទាន់មានយើងអាចអាប់ឡូដវាដូចខាងក្រោម៖
ចូលទៅ មីដៀ → បន្ថែមថ្មី

បន្ទាប់មកយើងជ្រើសរើស រូបភាព ដែលយើងអាប់ឡូដ ហើយបន្ទាប់ពី អាប់ឡូដ រួចយើងចំលង URL របស់ រូបភាពនោះទុក ដើម្បីយើងទៅប្រើនៅពេលបង្កើត វិដជិត។

សំគាល់ :
ដើម្បីឲ្យរូបភាពដែលយើងចង់បង្ហាញនោះបង្ហាញបានល្អ យើងត្រូវកំណត់ទំហំរបស់ វាឲ្យត្រូវនឹងរបាខាងរបស់យើង។
បន្ទាប់មកយើងទៅបង្កើត វិដជិតរូបភាព រួចបំពេញដូចរូបខាងក្រោម

(១) ដាក់ចំនងជើងឲ្យ វិដជិត
(២) ដាក់ URL របស់រូបភាពដែលយើងបានអាប់ឡូដ
(៣) វាបង្ហាញនៅពេលដែលយើងយក Mouse ដាក់ពីលើរូបភាព
(៤) ជាតំណភ្ជាប់នៅពេលដែលយើងចុចលើរូបភាព

សំគាល់ : យើងអាចកំណត់ទីតាំងរបស់រូបភាពទៅតាមដែលយើងចង់បាន ដូចជា ខាងឆ្វេង, ស្តាំ និង កណ្តាល។ ចំណែកឯទំហំវិញ យើងមិនចាំបាច់កំណត់នោះទេ ព្រោះវានឹងចាប់យកទំហំ ពីរូបភាពរបស់យើងដោយស្វ័យប្រវត្តិ។
បន្ទាប់ពីបំពេញរួចហើយ ចុចប៊ូតុង រក្សាទុក ហើយខាងក្រោមនេះគឺជា លទ្ធផល

Advertisements

About khmerlaor

Loveខែ្មរល្អ
This entry was posted in Website. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s