របៀបកឹបខ្សែ Network អោយបានល្អ

សួស្តីប្រិយមិត្ត ខ្មែរល្អ ទំាងអស់គ្នា ពេលនេះខ្ញុំសូមលើកបង្ហាញបងប្អូនអំពី ការកឹបខ្សែ Network ដើម្បីអោយបានល្អ និង ប្រើបានយូរ។ អត្ថបទនេះ វានឹងមានប្រយោជន៍ សំរាប់អ្នកដែលចង់រៀនប្រព័ន្ធបណ្តាញ ហើយនេះ ក៏ជាកំរិត ដំបូងដែល គួរយល់ដឹងអំពីវាផងដែរ។

ដូច្នេះសូមចាប់ផ្តើមជាមួយខ្ញុំ ដំបូងមុននឹងកឹបខ្សែ Network យើងគួរតែដឹងថា តើយើងចង់កឹបសំរាប់ តពីឧបករណ៍ណាទៅ ឧបករណ៍ណា? ហើយត្រូវការចំងាយប៉ុន្មាន?

————————

ខាងក្រោមនេះជាប្រភេទនៃការកឹប:

១. Straight Through Cable:

គេប្រើវាសំរាប់ ឧបករណ៍ផ្ទុយគ្នា។

ឧទាហរណ៍: Hub ទៅ Switch, Switch ទៅ Computer, រឺ Router ទៅ Computer។

 ២. Cross Over Cable:

គេប្រើវាសំរាប់ ឧបករណ៍ដូចគ្នា រឺ សំរាប់ដំណើរការក្នុង Peer to peer ដោយមិនចំបាច់ប្រើ ឧបករណ៍ Hub, Switch……។

ឧទាហរណ៍: Computer ទៅ Computer, Patch panel ទៅ Patch panel, Switch ទៅ Switch………..។

ឧបករណ៍សំរាប់ធ្វើការកឹបខ្សែ Network រួមមាន:

១. ខ្សែរ Network UTP (unshielded twisted pair) Cat 5, 5e or 6( Cat 6 recommended) ។

២. គ្រាប់កឹប (Connector) RJ45

៣. Boots

៤. ប្រដាប់កាត់ខ្សែ UTP (Cable Stripper)

៥. ប្រដាប់កឹបខ្សែ Network (Crimper)

ជំហានទី ១:

យកស្រោមជ័រ (Boots) ស៊កចូលខ្សែ Network UTP របស់អ្នក តែបើអ្នកមិនដាក់វា សូមរំលងជំហាននេះ។

ជំហានទី ២:

យកប្រដាប់កាត់ខ្សែ មកកាត់ស្រោមខ្សែ UTP ចេញ និង ប្រុងប្រយត្ន័កុំអោយដាច់ ខ្សែចំលងខាងក្នុង។

រួចរៀបចំពន្លាវាអោយទៅតាមលំដាប់លំដោយនៃពណ៍របស់វា។

ជំហានទី ៣:

បន្ទាប់ពីអ្នកបានរៀបចំខ្សែទៅតាមលំដាប់លំដោយពណ៌តាមប្រភេទនៃការប្រើប្រាស់ហើយ សូមកាត់វាអោយស្មើរត្រឹមល្អ ដូចរូបខាងក្រោម:

កំហុសនៃការកឹបមិនបានល្អ ភាគច្រើនកើតឡើងពីការកាត់មុខខ្សែ ខ្លី ឬ វែង ពេក ដូច្នេះអ្នកត្រូវការអនុវត្តន៍បានច្រើន ដើម្បីកឹបអោយបានល្អធ្វើយ៉ាងណាអោយ ស្រោមខ្សែខាងក្រៅត្រូវចូលក្នុង ក្បាលគ្រាប់កឹបបន្តិចដើម្បីពេលដែលយើងកឹប ទៅធ្វើអោយក្បាលកឹប ខំាជាប់នឹងខ្សែ Network UTP ណែនល្អ។ ចំនុចនៃការកាត់ ខ្សែនេះខ្ញុំបានឃើញគេមានលក់ ក្បាលConnetor មួយប្រភេទ ដែលអាចដោតខ្សែ Network ធ្លាយទៅម្ខាងទៀតងាយស្រួលក្នុងការតំរឹម ដូចរូបខាងក្រោម:

ជំហានទី ៤:

ស៊កបញ្ចូលនូវពណ៌ខ្សែ Network ទេតាមលេខរៀងនៃពណ៌ដែលអ្នកបានរៀបចំហើយ។

អ្នកគួរតែស៊កខ្សែNetwork អោយចូលបានល្អ ដោយស្រោមខាងក្រៅអាចចូលបាន និងកឹម អោយបានជាប់ដើម្បីការប្រើបានយូរ និងល្អ។

ប្រការគួរយល់ដឹង:

ត្រូវពិនិត្យមើលក្បាលគ្រាប់កឹប អោយបានល្អ ត្រូវដឹងថាវាខូច ឬនៅ សូមមើលរូបខាងក្រោម:

Good (Connectorល្អ មានលេចចេញដែក)

Bad (Connectorខូច មិនមានលេចចេញដែក)

ជំហានទី ៥:

បន្ទាប់មកអ្នកយកវាដាក់ចូលក្នុងប្រដាប់កឹបខ្សែ រួចកឹបវាអោយណែនរហូតលឺ សំលេងក្រឹមៗ ជាការស្រេច ហើយធ្វើដូចនេះសំរាប់ចុងខ្សែម្ខាងទៀត អ្នកនឹងបាន ខ្សែ Network មួយសំរាប់ការមួយដ៏ល្អ។

 

ជាចុងក្រោយនេះសូមអរគុណសំរាប់អាន តែកុំភេ្លចអនុវត្តន៍ណា បើមិនអនុវត្តន៍ ទៅពិតជាមិនចេះទេ ។ បើមានការគាំទ្រ ខ្ញុំសន្យាថានឹងបង្ហាញការអនុវត្តន៍ផ្សេងៗ ទៀតមកបង្ហាញជូនប្រិយមិត្ត និង មិត្តនិស្សិតទាំងអស់៕

About khmerlaor

Loveខែ្មរល្អ
This entry was posted in Network. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s