ដាក់​ឈ្មោះ​និង​ប្ដូរ​ Workgroup​ ក្នុង​ Windows 7

ការ​ភ្ជាប់​ Workgroup នៅ​ក្នុង​Windows 7 គឺ​ពិត​ជា​មាន​លក្ខណៈ​ងាយ​ស្រូល​ដល់​ការ​ទំនាក់​ទំនង​និង​ចែក​រំលែក​ឯកសារ​ ផ្សេងៗ​នៅ​ក្នុង​ក្រុម​ឬ​បណ្ដាញ Network។​យ៉ាងណាមិញ​ប្រសិន​បើ​យើង​មិន​បាន​ដាក់​ឈ្មោះ​ឱ្យ Workgroup ទេ​យើង​ពិត​ជា​ពិបាក​ក្នុង​ការ​ឆែក​និង​ភ្ជាប់​ទៅ​កាន់​កុំព្យូទ័រ​ដ៏​ទៃ​ ទៀត​ដែល​បាន​ភ្ជាប់​ប្រើ​ក្នុង Home​ជាមួយ​គ្នា។​ដូច្នេះ​ជា​បន្ត CM នឹង​បង្ហាញ​មិត្ត​អ្នក​អាន​នូវ​វិធី​សាស្ត្រ​នេះ​ដើម្បី​​ផ្លាស់​ប្ដូរ​ Workgroup ក្នុង​ Windows 7 ។ដូច​នេះ​អ្នក​ត្រូវ​អនុវត្ត​ដូច​ខាងក្រោម៖
១. ចូល​ទៅ​ក្នុង​ Control Panel => System and Security => system ឬ​ Right Click លើ​ពាក្យ Computer រួច​យក​ Properties បន្ទាប់​មក​អ្នក​នឹង​ឃើញ​ផ្ទាំង​សារ​មួយ​រួច​ចុច​លើ Change setting ដូច​ក្នុង​រូប។

២. បន្ទាប់​មក​អ្នក​នឹង​ឃើញ​ផ្ទាំង​សារ System Properties ពេល​នោះ​អ្នក​ត្រូវ​ចុច​លើ Change ។

៣. បន្ទាប់​មក​ទៀត​អ្នក​ត្រូវ​ដាក់​ឈ្មោះ​កុំព្យូទ័រ​របស់​អ្នក​ត្រង់ Computer name និង Workgroup រួច​ចុច OK។

៤. នៅ​ពេល​ដែល​អ្នក​ចុច OK រួច​អ្នក​នឹង​ឃើញ​ផ្ទាំង​ Welcome Note មួយ​ បន្ទាប់​មក​អ្នក​ត្រូវ​ចុច OK។

៥. នៅ​ពេល​នេះ​វា​ចេញ​ផ្ទាំង​មួយ​ដែល​ទាម​ទារ​ឱ្យ​អ្នក​ត្រូវ​​ Restart កុំព្យូទ័រ​ដូច​នេះ​អ្នក​ត្រូវ​ចុច OK។

៦.អ្នក​ត្រូវ​ចុច​ Close ឬ​ចុច​សញ្ញា​ខ្វែង​ដើម្បី​បិត​បញ្ចប់​ការ​កំណត់​របស់​អ្នក។

៧. ចុង​បញ្ចប់​អ្នក​ត្រូវ​ Restart កុំព្យូទ័រ​របស់​អ្នក​​ដោយ​ចុច​ Restart Now ឬ​ចុច​ចូល​ទៅ​ Restart ក្នុង​កុំព្យូទ័រ​របស់​អ្នក។ ពេល​នោះ​ការ​ងារ​របស់​អ្នក​នឹង​ជោគជ័យ​ហើយ​អ្នក​អាច​ផ្លាស់​ប្ដូរ​ Workgroup ថ្មី​បាន​ហើយ។

ការ​ប្ដូរ​ឬ​ការ​ដាក់​ឈ្មោះ​ឱ្យ Workgroup នេះ​គឺ​វា​មាន​សារសំខាន់​ក្នុង​ការ​កំណត់​ដើម្បី​បែងចែក​កុំព្យូទ័រ​ឬ​អ្នក​ ប្រើ​កុំព្យូទ័រ​ទៅ​តាម​ក្រុម​នីមួយៗ​ហើយ​វា​ក៏​បាន​ផ្ដល់​ភាព​ងាយស្រួល​ដល់ ​អ្នក​ក្នុង​ការ​ស្វែង​រក​ឈ្មោះ​កុំព្យូទ័រ​ណាមួយ​នៅ​ក្នុង​បណ្ដាញ Network ផង​ដែរ​៕

About khmerlaor

Loveខែ្មរល្អ
This entry was posted in Network. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s