កំណត់​ពេល​វេលា​ជាក់លាក់​ក្នុង​ការ​បិទ​កុំព្យូទ័រ​ដោយ​ស្វ័យប្រវត្ត

ជា​ធម្មតា​នៅ​ពេល​ដែល​អ្នក​ចង់​បិទ​កុំព្យូទ័រ​អ្នក​ត្រូវ​ចុច​ Shutdown វា​ដើម្បី​បិទ។ តែ​ពេល​ខ្លះ​នៅ​ពេល​ដែល​អ្នក​រវល់​ឬ​មាន​ការ​ងារ​ដែល​ត្រូវ​ធ្វើ​ប្រញាប់​ហើយ​ មិន​អាច​ចុច​បិទ​កុំព្យូទ័រ​បាន ​ហើយ​អ្នក​ចង់​កំណត់​ពេល​ណា​មួយ​ដើម្បី​បិទ​វា​នោះ​តើ​អ្នក​ត្រូវ​ធ្វើ​ដូច​ម្ដេច? ជាក់​ស្ដែង​ការ​ប្រើ​ប្រាស់​សព្វ​ថ្ងៃ​អ្នក​មិន​អាច​ដឹង​ពី​គន្លឹះ​នៃ​ការ​ប្រើ​ប្រាស់​វា​អស់​នោះ​ទេ។​តែ​ពេល​នេះ​ខ្ញុំ​នឹង​លើក​យក​វិធី​កំណត់​ពេល​វេលា​ជាក់​លាក់​ក្នុង​ការ​កំណត់​បិទ​កុំព្យូទ័រ​របស់​អ្នក​ដោយ​ស្វ័យប្រវត្ត​ ដើម្បី​ងាយ​ស្រួល​ដល់​មិត្ត​អ្នក​អាន​ទាំង​អស់​គ្នា​អាច​យក​ទៅ​អនុវត្ត​ក្នុង​ការងារ​ប្រចាំ​ថ្ងៃ​ ឧទាហរណ៍​នៅ​ពេល​យប់​អ្នក​ត្រូវ​ដោនឡូត​ឯកសារ​ធំ​ហើយ​ត្រូវ​ចំណាយ​ពេល​យូរ​ក្នុង​ការ​ទាញ​យក​ ដូច​នេះ​ប្រសិន​បើ​អ្នក​ចេះ​វិធី​នេះ​អ្នក​មិន​បាច់​នៅ​រង់ចាំ​បិទ​កុំព្យូទ័រ​នោះ​ទេ ​អ្នក​គ្រាន់​តែ​កំណត់​វា​ឱ្យ​បិទ​ដោយ​ស្វ័យប្រវត្ត​ហើយ​អ្នក​អាច​ទៅ​គេង​លក់​យ៉ាង​ស្រួល​ដោយ​មិន​បាច់​ព្រួយ​ពី​ការ​បិទ​កុំព្យូទ័រ​ឡើយ។

ដើម្បី​កំណត់​បាន​អ្នក​ត្រូវ​អនុវត្ត​តាម​វិធី​ដូច​ខាង​ក្រោម៖
១. ចូល​ទៅ​ក្នុង​ប៊ូតុង​ Start ចុច​លើ Control Panel រួច​ជ្រើស​យក​ System and Security រួច​ចុច​លើ Administrative Tools ហើយ​ចុច​លើ Task Scheduler ។

២. នៅ​ពេល​ដែល​អ្នក​បាន​ចូល​ទៅ​ក្នុង Task Scheduler រួច​ហើយ​អ្នក​ត្រូវ​មើល​នៅ​ក្នុង​មី​នុយ Action រួច​ចុច​លើ​ Create Basic Task ។

៣. នៅ​ក្នុង​ផ្ទាំង​ Create Basic Task Wizard អ្នក​ត្រូវ​វាយ​ឈ្មោះ​ឱ្យ​ការ​កំណត់​របស់​អ្នក​ ឧទាហរណ៍ PC Shutdown រួច​អាច​វាយ​អត្ថបទ​ពី​ការ​ពិពណ៌នា​របស់​អ្នក​នៅ​ក្នុង Description រួច​ចុច​ Next។

៤. នៅ​ក្នុង​ផ្ទាំង​ Task Trigger អ្នក​ត្រូវ​ជ្រើស​រើស​ប្រភេទ​ការ​កំណត់​ពេល​ណា​មួយ​ដែល​អ្នក​ចង់​បាន​ដូច​ជា​ប្រចាំ​ថ្ងៃ​ រៀងរាល់​សប្ដាហ៍ រៀង​រាល់​ខែ​ជា​ដើម រួច​ចុច​ Next។

៥. បើ​អ្នក​ជ្រើស​យក​ Daily ​នៅ​ក្នុង​ផ្ទាំង Daily នោះ​វា​នឹង​ទាមទារ​ឱ្យ​អ្នក​ Set ពេល​វេលា​ក្នុង​ការ​បិទ​កុំព្យូទ័រ​ នៅ​ពេល​អ្នក​កំណត់​រួច​ អ្នក​ត្រូវ​ចុច Next។

៦.​វា​នឹង​លោត​ចេញ​ផ្ទាំង​ Action ដល់​អ្នក ពេល​នេះ​អ្នក​ត្រូវ​ចុច​លើ Start a program រួច​ចុច​ Next
បន្ទាប់​មក​អ្នក​ត្រូវ​ Copy ទីតាំង​នេះ C:\Windows\System32\shutdown.exe in the “Program/script ដាក់​ចូល​ទៅ​ក្នុង​ Program/ script ហើយ​ត្រូវ​ដាក់ /s នៅ​ក្នុង Add arguments (optional) រួច​ចុច​ Next។

៧. ចុង​បញ្ចប់​អ្នក​ត្រូវ​ចុច Yes ដើម្បី​បញ្ជាក់​ការ​កំណត់​នេះ​ហើយ​ចុច​លើ Finish ជា​ការ​ស្រេច ឥឡូវ​នេះ​អ្នក​អាច​កំណត់​ពេល​បិទ​កុំព្យូទ័រ​បាន​ហើយ។

បញ្ជាក់៖ ​ប្រសិន​បើ​អ្នក​ចង់​លុប​ការ​កំណត់​នេះ​អ្នក​គ្រាន់​តែ​ចូល​ទៅ​កាន់​ទី​តាំង​ខាង​លើ​ រួច​មើល​ក្នុង​ Name ស្វែង​រក​ PC Shutdown ហើយ​ Right Click ចុច​លើ​ពាក្យ delete ជា​ការ​ស្រេច។

សរុប​រួម​មក​ នៅ​ពេល​អ្នក​ចេះ​តិចនិក​នេះ​គឺ​ពិត​ជា​ផ្ដល់​ភាព​ងាយ​ស្រួល​យ៉ាង​ខ្លាំង​ដល់​អ្នក​ក្នុង​ការ​កំណត់​ពេល​វេលា​ណា​មួយ​ ឱ្យ​កុំព្យូទ័រ​បិទ​ដោយ​ស្វ័យប្រវត្ត​៕

About khmerlaor

Loveខែ្មរល្អ
This entry was posted in គន្លឹះខ្លីៗ. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s