​វិធី​បិទ​មុខងារ Charms Bar និង Switcher Hot Corners ក្នុង Windows 8

មាន Programs មួយ​ចំនួន​អាច​បិទ​មុខងារ Charms Bar ដើម្បី​មិន​ឲ្យ​វា​ដំណើរការ​នៅ​ពេល​ដែល​យើង​អូស Mouseទៅ​កាច់​ជ្រុង​ខាង​ស្តាំ​នៃ Screen ក្នុង Windows 8។

1-windows8

ប៉ុន្តែ​យើង​ក៏​អាច​បិទ​វា​ដោយ​ខ្លួន​យើង​ផ្ទាល់​បាន​ដែរ ដោយ​មិន​ចាំបាច់​ប្រើ​កម្មវិធី​ផ្សេងៗ​ជំនួយ​ឡើយ នោះ​គឺ​យើង​ត្រូវ​ចូល​ទៅ​កែ Registry។ សូម​ធ្វើ​តាម​ការ​ណែនាំ​ខាងក្រោម៖
មុនដំបូង​យើង​ត្រូវ​ចូល​ទៅ​ក្នុង Registry Editor ដោយ​ចុច Windows key ហើយ​វាយ​ពាក្យ Regedit រួច​ចុច Enter បន្ទាប់មក​ចុច Yes នៅ​ពេល​ដែល​ផ្ទាំង User Account Control លោត​ចេញ​មក។

2-windows8

ពេលនោះ​វា​នឹង​លោត​នូវ​ផ្ទាំង Registry Editor ចេញ​មក យើង​ត្រូវ​ចូល​ទៅ​ក្នុង​ទីតាំង​ដូច​ខាងក្រោម៖
HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\ImmersiveShell
បន្ទាប់មក Right Click នៅ​លើ Folder “ImmersiveShell” ចុច​លើ New រួច​យក​ពាក្យ Key។

3-windows8

ដាក់​ឈ្មោះ​វា​ថា “EdgeUI” រួច​ចុច Enter បន្ទាប់មក Right Click នៅ​លើ EdgeUI នោះ ហើយ​ចុច​លើ​ New រួច​ជ្រើសរើស​យក​ពាក្យ DWORD (32-bit) Value។

4-windows8

រួច​ដាក់​ឈ្មោះ​វា​ថា “DisableTLcorner” ហើយ​ចុច Enter បន្ទាប់មក​បង្កើត DWORD value មួយ​ទៀត ដោយ​ធ្វើ​ដូចគ្នា​ដែរ ហើយ​ដាក់​ឈ្មោះ​វា​ថា “DisableCharmsHint”។

5-windows8

Double Click នៅ​លើ “DisableTLcorner” ហើយ​វាយ​លេខ 1 រួច​ចុច Enter ដើម្បី​បិទ Switcher Hot Corners ដែល​នៅ​ជ្រុង​ខាងឆ្វេង​ផ្នែក​ខាងលើ។ ហើយ Double Click នៅ​លើ “DisableCharmsHint” ហើយ​វាយ​លេខ 1 រួច​ចុច Enter ដើម្បី​បិទ Charms bar ដែល​នៅ​ជ្រុង​ខាង​ស្ដាំ​ផ្នែក​ខាង​លើ។

6-windows8

បន្ទាប់មក Log off កុំព្យូទ័រ​របស់​យើង ពេល​នោះ Charms Bar និង Switcher Hot Corners នឹង​ឈប់​ដំណើរការ​ហើយ។ បើ​យើង​ចង់​បើក​ឲ្យ​វា​ដំណើរការ​វិញ យើង​គ្រាន់តែ​លុប​នូវ​អ្វី​ដែល​យើង​បាន​បង្កើត​ចេញ​ជា​ការ​ស្រេច៕

Advertisements

About khmerlaor

Loveខែ្មរល្អ
This entry was posted in Tips & Tricks. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s