Shortcut សំខាន់ៗ​ប្រើ​លើ​Browser

ស្រប​បច្ចេកវិទ្យា​សម័យ​បច្ចុប្បន្ន​នេះ មនុស្ស​ស្ទើរ​គ្រប់​រូប​ តែង​តែ​ចំណាយ​ពេល​វេលា​ប្រើប្រាស់​អ៊ីនធឺណិត។ អ៊ីធឺណិត​ក្លាយ​ជា​កន្លែង​មួយ ដែល​អាច​ឲ្យ​មនុស្ស​ស្ទើរ​តែ​អាច​រក​អ្វីៗ​គ្រប់​យ៉ាង​បាន។ នៅ​ទំព័រ​នេះ Khmerlaor នឹង​បង្ហាញ​ពី Shortcut មួយ​ចំនួន ដែល​អាច​ជួប​បង្កើន​ល្បឿន​ដល់​ប្រិយមិត្ត​ក្នុង​ការ​ឆែក​អ៊ីនធឺណិត តាម​រយៈ​អ៊ីនធឺណិត Browser។

Shortcut ទាំង ១០ ខាង​ក្រោម​នេះ អាច​ដំណើរ​ការ​តាម​ប្រភេទ Browser ព្រោះ​ថា​មាន​ Shortcut ខ្លះ​អាច​ប្រើ​បាន​លើ Internet Explorer ប៉ុន្តែ​មិន​ដំណើរ​ការ​លើ Firefox។ ដូច្នេះ​ត្រូវអនុវត្ត​ខ្លួន​ឯង​ដើម្បី​ដឹង​ច្បាស់​ថា Browser របស់​អ្នក​Support Shortcut Key ទាំង​នោះ​ឬ​អត់។

  • Ctrl+Tab ៖ ប្រើ​សម្រាប់​ផ្លាស់​ពី​ Tab មួយ​ទៅ​ Tab មួយ​ទៀត ប៉ុន្តែ​បើ​ចុច Ctrl+Shift+Tab កាល​ផ្លាស់​ប្ដូរ​ Tab របស់​អ្នក​នឹង​ដើរ​ថត​ក្រោយ។
  • Ctrl+Shift+T៖ ប្រើ​សម្រាប់​បើក​ Tab ចុង​ក្រោយ​​គេ​បង្អស់។ ឧទាហរណ៍​ពេល​ខ្លះ យើង​ច្រឡំ​ដៃ​ចុច​បិទ​ Tab ចុច​ក្រោយ​គេ តែ​អត់​ដឹង​ថា​ Tab នោះ​មាន​ Address អី​គេ​ទេ ដូច្នេះ​ចុច Ctrl+Shift+T ទៅ​វា​នឹង​បើក​មក​ Tab ដើម​វិញ​ហើយ។
  • Ctrl+L ៖ ចូល​ទៅ​កាន់​ Address Bar ដោយ​មិន​ចាំ​បាច់​ដាក់ Cursor ទៅ​លើ​ Address Bar នោះ​ទេ។​ Alt+D និង F6 ក៏​អាច​ប្រើ​ជំនួស​​មុខងារ​ Shortcut នេះ​បាន​ដូច​គ្នា។
  • Ctrl+Enter ៖ មុខ​ងារ​ប្រើ​សម្រាប់​ជំនួស​ការ​សរសេរ ” www ” និង ” .com ”។ ឧទារហណ៍​ថា អ្នក​ចង់​ចូល​គេហទំព័រ google ដូច្នេះ​អ្នក​គ្រាន់​តែ​វាយ​ពាក្យ google ទៅ​កាន់ Address Bar ហើយ​ចុច Ctrl+Enter ជា​ការ​ស្រេច។
  • Ctrl+E ៖ ចូល​ទៅ​កាន់ Search Box លើ​ Web Browser។
  • Alt+Home ៖ ចូល​ទៅ​កាន់​ Home page ដែល​ Browser យើង​បាន​កំណត់។
  • Ctrl+O ៖ ប្រើ​សម្រាប់​បើក File ផ្សេងៗ​ពី​កុំព្យូទ័រ​របស់​យើង។
  • Ctrl+J ៖ បើក​មើល​អ្វី​ដែល​យើង​បាន​ទាញ​យក តាម​រយៈ web browser របស់​យើង។
  • Ctrl+Shift+Del ៖ លុប History Browsing Data។

About khmerlaor

Loveខែ្មរល្អ
This entry was posted in គន្លឹះខ្លីៗ. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s