វិធី​បី​យ៉ាង​ដើម្បី​មើល IP Address នៅ​ក្នុង Ubuntu 12.04

នៅ​ក្នុង Windows គឺ​យើង​ទាំងអស់​គ្នា​ប្រើប្រាស់ Command ដើម្បី Check មើល IP Address របស់​យើង។ ចុះ​នៅ​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ​ Ubuntu 12.04 នេះ​វិញ តើ​យើង​ត្រូវ​​ធ្វើ​យ៉ាង​ណា​ដើម្បី​ឆែក​មើល​លេខ IP Address ?
​វិធី​បី​យ៉ាង​​សម្រាប់​ធ្វើ​ការ​ឆែក​មើល IP Address ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ Ubuntu 12.04។ សូម​អនុវត្ត​ជំហាន​ទាំង​អស់​គ្នា៖
របៀបទី១៖
១. យើង​ត្រូវ​ចុច​នៅ​លើ Network icon ដែល​មាន​នៅ​លើ Notification area រួច​ជ្រើស​រើស​ពាក្យ​ថា Connection Information។

2-ip-address

២. ពេល​នោះ​វា​នឹង​លោត​នូវ​ផ្ទាំង​មួយ​ចេញ​មក ដែល​បង្ហាញ​ពី​ព័ត៌មាន​មួយ​ចំនួន​​ទាក់ទង​ទៅ​នឹង Network របស់​យើង​ហើយ​​ក្នុង​នោះ​មាន​ទាំង IP Address ផង​ដែរ ។

3-ip-address

របៀបទី២៖
១. យើង​ត្រូវ​ចូល​ទៅ​ក្នុង System​ Settings ដែល​នៅ​ខាង​ឆ្វេង​ដៃ(បើ​មិន​ឃើញ យើង​អាច Scroll Mouse ចុះ​ក្រោម) ។

4-ip-address

២. បន្ទាប់​មក​ចុច​លើ​ពាក្យ Network ។

5-ip-address

៣. ពេល​នោះ​យើង​វា​នឹង​បង្ហាញ​នូវ IP Address និង​ព័ត៌មាន​ទាំងឡាយ​ដែល​ទាក់ទង​ទៅ​នឹង Network​ របស់​យើង ។

6-ip-address

របៀបទី៣៖
១. យើង​ត្រូវ​ចូល​ទៅ​ក្នុង Home បន្ទាប់​មក​វាយ​ពាក្យ Terminal នៅ​ក្នុង Search រួច​ចុច​លើ Icon Terminal ។

7-ip-address

២. ពេល​នោះ​វា​នឹង​ចេញ​នូវ​ផ្ទាំង Terminal មក​ដើម្បី​ឲ្យ​យើង​វាយ​នូវ Command គឺ​វា​ដូច​ទៅ​នឹង Command Prompt នៅ​ក្នុង Windows ដែរ។ បន្ទាប់​មក​យើង​វាយ Command ថា៖ ifconfigh រួច​ចុច Enter ពេល​នោះ​វា​នឹង​បង្ហាញ​នូវ IP Address នឹង​ព័ត៌មាន​លំអិត​ពី Network របស់​យើង ។

8-ip-address

Advertisements

About khmerlaor

Loveខែ្មរល្អ
This entry was posted in IT Professionals, Network. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s