គ្រប់​គ្រង​ការ​ប្រើ​ប្រាស់​កុំព្យូទ័រ​ជាមួយ​កម្មវិធី Kurupira

ការ​ប្រើ​ប្រាស់​កុំព្យូទ័រ​គឺ​ពិត​ជា​ផ្ដល់​ផល​ប្រយោជន៍​យ៉ាង​ច្រើន​ដល់ ​លោក​អ្នក តែ​ពេល​ខ្លះ​វា​ក៏​នាំ​មក​នូវ​ផល​អាក្រក់​ផង​ដែរ។ នៅ​ពេល​ដែល​លោក​អ្នក​ចង់​កំណត់​ការ​ប្រើប្រាស់​កុំព្យូទ័រ​នេះ ទៅ​ដល់​នរណា​ម្នាក់​តើ​អ្នក​ត្រូវ​ធ្វើ​ដូច​ម្ដេច? ជា​ការ​ពិត​ណាស់ នៅ​ក្នុង​លេខ​នេះ​ទស្សនាវដ្ដី​វិទ្យាសាស្ត្រ​កុំព្យូទ័រ​យើង​នឹង​បង្ហាញ​ កម្មវិធី​មួយ​ដែល​អាច​ឱ្យ​អ្នក​ គ្រប់​គ្រង​លើ​ការ​ប្រើ​ប្រាស់​កុំព្យូទ័រ​បាន​យ៉ាង​ងាយ​ដូច​ជា ការ​ Block ទៅ​លើ​វិប​សាយ​ ការ​ Block កម្មវិធី​ណា​មួយ​លើ​កុំព្យូទ័រ​ដោយ​ការពារ​ជា Password និង​ការ​កំណត់​ពេល​វេលា​ប្រើ​ប្រាស់​កុំព្យូទ័រ​ជា​ដើម។

លក្ខណៈ​ពិសេស៖
-ឈ្មោះ​កម្មវិធី Kurupira
-ទំហំ 15.71 MB
-អាច​ប្រើ​បាន​រហូត
-ទីតាំង​ទាញ​យក www.kurupira.net
វិធី​ដំឡើង
១. ដំបូង​អ្នក​ត្រូវ​ចូល​ទៅ​កាន់​គេហទំព័រ​ខាង​លើ បន្ទាប់​មក​អ្នក​ត្រូវ​ចុច​លើ Web Filter ហើយ​យក​ Cursor ចុច​លើ Download Now ដើម្បី​ទាញ​យក​កម្មវិធី Kurupira មក​ដាក់​ក្នុង​កុំព្យូទ័រ​របស់​អ្នក។

២. បន្ទាប់​ពី​អ្នក​បាន​ទាញ​យក​រួច​ លោក​អ្នក​ត្រូវ​ដំឡើង​កម្មវិធី​នេះ​ចូល​ទៅ​កាន់​កុំព្យូទ័រ​របស់​អ្នក​តាម​ ធម្មតា។ នៅ​ពេល​ដែល​អ្នក​កំពុង​ដំឡើង​ហើយ​ជ្រើស​រើស​យក​ភាសា​រួច​អ្នក​នឹង​ឃើញ​មាន​ ផ្ទាំង​មួយ​លោត​ចេញ​មក។ ផ្ទាំង​នេះ​គឺ​តម្រូវ​ឱ្យ​អ្នក​ធ្វើ​ការ​បិទ​ Browser ទាំង​អស់​ជា​មុន​សិន​ រួច​អ្នក​អាច​ចុច​លើ OK ដើម្បី​បន្ត​ការ​ដំឡើង។

៣. ក្រោយ​មក​អ្នក​អាច​ចុច​ Next ដើម្បី​បន្ត​ដំឡើង​រហូត​ចប់។ ពេល​នេះ​អ្នក​អាច​ដំឡើង​កម្មវិធី​ Kurupira ដាក់​ក្នុង​កុំព្យូទ័រ​របស់​អ្នក​បាន​ហើយ។
វិធី​ប្រើ​ប្រាស់
១. ពេល​លោក​អ្នក​បាន​ដំឡើង​កម្មវិធី​ Kuripira រួច​ លោក​អ្នក​ត្រូវ​ចូល​ទៅ​បើក​កម្មវិធី​នោះ។ ហើយ​វា​នឹង​ចេញ​ផ្ទាំង​មួយ​ដើម្បី​ឱ្យ​អ្នក​បញ្ចូល​ព័ត៌មាន​របស់​អ្នក​ចូល ដូច​ជា ឆ្នាំ​កំណើត( Year of birth) ភេទ (ភេទ) និង​ទីកន្លែង​ប្រើប្រាស់ ( Place of use) ។ បន្ទាប់​ពី​លោក​អ្នក​កំណត់​វា​រួច​ អ្នក​ត្រូវ​ចុច​លើ Proceed ដើម្បី​អនុវត្ត​ការងារ​បន្ត។

២. រួច​វា​នឹង​បង្ហាញ​ផ្ទាំង​មួយ​ទៀត​ដើម្បី​ឱ្យ​អ្នក​វាយ​បញ្ចូល​លេខ​សម្ងាត់​ និង Email ចូល​។ ដូចនេះ​អ្នក​ត្រូវ​បំពេញ​លក្ខខណ្ឌ​របស់​វា បន្ទាប់​មក​ចុច​លើ OK ។

៣. ហើយ​លោក​អ្នក​នឹង​ឃើញ​មាន​ផ្ទាំង​ថ្មី​មួយ​ចេញ​មក។ អ្នក​ចុច​លើ​ Web ឬ Application ដើម្បី​ធ្វើ​ការ​ចាប់​ផ្ដើម Block ឬ កំណត់​លើ​វា។

៤. នៅ​ពេល​ដែល​អ្នក​បាន​ចុច​លើ Web អ្នក​នឹង​​ឃើញ​មាន​ផ្ទាំង​ការងារ​ជា​ច្រើន​ដូច​ជា Web Filter, Blocked Websites, Allowed websites, Time controls ជា​ដើម។

៥. នៅ​ក្នុង​ផ្ទាំង Web filter អ្នក​នឹង​ឃើញ​មាន​ជម្រើស​ជា​ច្រើន​សម្រាប់​ ឱ្យ​អ្នក​ជ្រើស​រើស ដើម្បី​កំណត់​ការ​ Block វិប​សាយ​ទាំង​នោះ។ ម្យ៉ាងវិញទៀត​ វា​ក៏​មាន​ចំណុច​ករណី​លើក​លែង​ផង​ដែរ​ សូម​មើល​នៅ​ក្នុង​ Exceptions ។

៦. ចំណែក​នៅ​ក្នុង​ផ្ទាំង Blocked Website អ្នក​អាច​វាយ​បញ្ចូល​អាសយដ្ឋាន​ណា​មួយ​ដែល​អ្នក​ចង់​បិទ​ចូល​ទៅ​ក្នុង Web Address រួច​ចុច​លើ Add to database ដើម្បី​កំណត់​វា​ក្នុង​ការ Block ។

៧. ហើយ​នៅ​ក្នុង​ផ្ទាំង Time Control គឺ​អាច​ឱ្យ​អ្នក​កំណត់​ម៉ោង​ឬ​ពេល​វេលា​ក្នុង​ការ​បើក​មើល​វិប​សាយ​បាន​ផង​ ដែរ។ អ្នក​អាច​ចុច​ជ្រើស​រើស​និង​កំណត់​ពេល​វេលា​បាន​យ៉ាង​ងាយ​ស្រួល។

៨. ម្យ៉ាងវិញទៀត​ប្រសិន​បើ​អ្នក​ ចង់​ Block កម្មវិធី​​ណា​មួយ​ មិន​ឱ្យ​នរណា​ម្នាក់​បើក​បាន​នោះ​ លោក​អ្នក​ត្រូវ​ចុច​ទៅ​លើ​ផ្ទាំង Blocked Applications រួច​បន្ទាប់​មក​អ្នក​ត្រូវ​វាយ​ឈ្មោះ​កម្មវិធី​ដែល​ចង់​ Block ចូល​ក្នុង​ Windows title ឬ លោក​អ្នក​អាច​ចម្លង​ឈ្មោះ​កម្មវិធី​នោះ​យក​មក Paste ដាក់​ចូល​ក្នុង​ប្រអប់​នេះ​ អាច​មាន​ប្រសិទ្ធភាព​ជាង​។ បន្ទាប់​មក​ចុច​លើ Add to database ដើម្បី​ ចាប់​ផ្ដើម​អនុវត្ត​ការ​ Block កម្មវិធី។

៩. អ្នក​ក៏​អាច​មើល​ស្ថិតិ​នៃ​ការ​ប្រើប្រាស់​កម្មវិធី​ឬ វិប​សាយ​បាន​ផង​ដែរ ដោយ​គ្រាន់​តែ​ចុច​លើ Report ហើយ​វា​នឹង​បង្ហាញ​ស្ថិតិ​ដូច​រូប​ខាង​ក្រោម។ អ្នក​ក៏​អាច​បោះ​ពុម្ព​ស្ថិតិ​ទាំង​នេះ​បាន​ដែរ ដោយ​ចុច​លើ Create PDF File ឬ យក​ Printable Version ។

នៅ​ទី​បញ្ចប់​លោក​អ្នក​ នឹង​អាច​គ្រប់​គ្រង​លើ​ការ​ប្រើប្រាស់​កុំព្យូទ័រ​របស់​អ្នក​បាន​យ៉ាង​ងាយ​ ស្រួល ដើម្បី​អាច​ធ្វើ​ការ​កំណត់​ការ​ប្រើ​ប្រាស់​នេះ​ទៅ​លើ​កូនៗ ​ប្អូនៗ ឬ​នរណា​ម្នាក់​ដែល​ចង់​ប្រើ​កុំព្យូទ័រ​នេះ៕

About khmerlaor

Loveខែ្មរល្អ
This entry was posted in កម្មវិធីកុំព្យូទ័រ, Download. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s