របៀបស្វែងរក Private IP Address

Internet Protocol Address ជាទូទៅគេតែងនិយមហៅ មុខងារនេះថា IP Address ដែលវាជាអ្នកបញ្ជាក់អំពីអត្តសញ្ញាណ របស់ឧបករណ៍នីមួយៗ ដើម្បីអាចធ្វើការទំនាក់ទំនងគ្នាទៅវិញទៅមកបាន នៅលើកុំព្យូទ័រតភ្ជាប់បណ្តាញ Network តាមរយៈការកំណត់ IP ទៅ លើឧបករណ៍ទាំងនោះ មិនថាម៉ាស៊ីនកុំព្យូទ័រ ឬក៏ម៉ាស៊ីនព្រីនឡើយ។ ផ្ទុយមកវិញ កាលបើលោកអ្នកចង់ឱ្យឧបករណ៍ពីរផ្សេងគ្នាអាចទំនាក់ទំនង គ្នាទៅបាន លុះត្រាតែដឹងអំពី IP Address នៃឧបករណ៍នីមួយៗ ដោយ ការកំណត់ឱ្យវា ឬធ្វើការស្វែងរកតែម្តងដូចមានរៀបរាប់តទៅនេះ។

 

មុននឹងឈានចូលដល់ការអនុវត្តន៍ក្នុងការស្វែងរកនូវ IP Address ទស្សនាវដ្តីទីក្រុងពត៌មានវិទ្យាយើងខ្ញុំ សូមបញ្ជាក់លោកអ្នកបន្តិចទៅលើ IP Address នោះព្រោះថាវាមានពីរប្រភេទផ្សេងគ្នា ដែលប្រភេទទី១ជា Private IP Addresses និងទី2ជាប្រភេទ Public IP Adderess។ ចំណែកឯចំណុចខុសគ្នារវាង IP Addresses ទាំងពីរគឺស្ថិតនៅត្រង់ថាៈ

 

– Private IP Address:នៅពេលម៉ាស៊ីនកុំព្យូទ័រចាប់ពី 2 ឡើងទៅ ឬអាចជា Devices ផ្សេងទៀតត្រូវបានតភ្ជាប់គ្នាតាមរយៈខ្សែ Ethernet ក៏ដោយ Wireless ក៏ដោយ គឺអាចបង្កើតបានជា Private Network មួយដែលឧបករណ៍នីមួយៗចាំបាច់ត្រូវកំណត់ IP Address ខុសៗពីគ្នា ដើម្បីឱ្យវាមានទំនាក់ទំនងគ្នា ជាពិសេសអាចធ្វើការចែករំលែកឯកសារ ឬ Resources ផ្សេងៗឱ្យគ្នាបានតាមរយៈ Network

– Public IP Addressៈ គឺជា IP មួយប្រភេទដែលទទួលបានមក ពី Router ឬក្រុមហ៊ុនផ្តល់សេវ៉ាកម្មខាងអ៊ីនធើណែត ហើយវាអនុញ្ញាត ឱ្យម៉ាស៊ីនកុំព្យូទ័រធ្វើការតភ្ជាប់ទៅកាន់អ៊ីនធើណែតបាន។ នៅក្នុងខណៈ នោះផងដែរក៏មានការកំណត់នូវ Address អំពី Pool ដោយស្វ័យប្រវត្ត សម្រាប់ Internet Service Provider (ISP).

 

ក្រោយពីទស្សនាវដ្តីទីក្រុងពត៌មានវិទ្យាយើងខ្ញុំបានធ្វើការបង្ហាញជូន ពីមុខងារខុសគ្នារវាង IP Addresses ទាំង ២ ខាងលើនេះហើយ គឺដល់ ពេលសមល្មម ដែលលោកអ្នកត្រូវដឹងអំពីវិធីសាស្ត្រក្នុងការស្វែងរកទាំង Private IP Address ទាំង Public IP Address នៅលើម៉ាស៊ីន កុំព្យូទ័ររបស់លោកអ្នកហើយ សូមអនុវត្តដូចតទៅនេះ។

Advertisements

About khmerlaor

Loveខែ្មរល្អ
This entry was posted in IT Professionals, Network. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s