របៀប​ទាញ​យក​គេហទំព័រ​ទាំង​មូល​មក​ទុក​មើល​ជា​​​លក្ខណៈ​Offline

ប្រិយមិត្ត​ខ្លះ​ប្រហែល​ធ្លាប់​បាន​ដឹង​ រួច​មក​ហើយ នូវ​កម្មវិធី​មួយ​ចំនួន​ដែល​គេអាច​ប្រើ​សម្រាប់​ទាញ​យក​ទិន្នន័យ​ពី​ទំព័រ​ វែបសាយ​មក​ទុក​នៅក្នុង​កុំព្យូទ័រ​ ដើម្បី​ងាយ​ស្រួល​បើក​មើល​លើក​ក្រោយ​ដោយ​ពុំ​ចាំបាច់​មាន​អ៊ីនធឺណិត។ ទំព័រ​នេះ Sabay សូម​បង្ហាញ​ជូន​នូវ​កម្មវិធី​មាន​មុខងារ​ដ៏​មាន​ប្រសិទ្ធភាព​នេះ ដើម្បី​ជួយ​សម្រួល​ការ​ចង់​រក្សា​ទុក ទំព័រ​វែបសាយ​ទាំង​អស់​របស់​ក្រុមហ៊ុន, អង្គការ, ស្ថាប័ន ណាមួយ។ វាមាន​ឈ្មោះថា HTTrack Website Copier ជាកម្មវិធី​មួយ​ងាយ​ស្រួល​ទាញ​យក​គេហទំព័រ Online ទាំង​ឡាយ​នៅ​ទូទាំង​ពិភពលោក​មក​ទុក​លើ​កុំព្យូទ័រ offline ប្រភេទ​ជា​ឯកសារ HTML។

កម្មវិធី ​នេះ​នឹង​រក្សាទុក​ទៅតាម​លំដាប់​ទំព័រ​ដោយ​រក្សា​តំណរ​ភ្ជាប់ (link) ​ទៅ​វិញ​ទៅមក​បាន។ អ្នក​ក៏​អាច update ទៅលើគេហទំព័រ​ដែល​បាន​រក្សា​ទុក​ពីមុន​បាន​ផង​ដែរ។ វាអាចប្រើ​បាន​ជា​មួយ​ប្រព័ន្ធ​ប្រតិបត្តិការ Windows 2000/XP/Vista/7 ព្រម​ទាំង Windows 8 ដែល​ទើប​ចេញ​និង​មាន​ទំហំ 3.64MB

ចង់​ដឹង​ធ្វើ​របៀប​ណា សូម​តាមដាន​និង​អនុវត្ត​ទាំង​អស់​គ្នា​តាម​ជំហាន​ខាង​ក្រោម៖

1) ដំបូង​ត្រូវ​ដំឡើង​កម្មវិធី HTTract Website Copier នេះ​ចូល​ទៅ​ម៉ាស៊ីន​របស់​អ្នក​ជា​មុន​សិន តែ​បើ​ពុំ​មាន​អាច​ទាញ​យក​ HTTrack Website Copier ដើម្បី​ទាញ​យក

2) បន្ទាប់​មក​បើក​កម្មវិធី HTTrack នេះ​ឡើង​រួច​ចុច​លើ​ប៊ូតុង Next។

3) រួច ​ដាក់​ឈ្មោះ​ឲ្យ project ដោយ​បំពេញ​នៅ​ត្រង់​ប្រអប់ Project name និង​បំពេញ​ប្រភេទ​គេហទំព័រ (ឧទាហរណ៍៖ news, game, phoneshop, entertainment…)

4) បន្ទាប់ ​មក​ចុច​លើ ប៊ូតុង Next → Add URL…រួច​បំពេញ​គេហទំព័រ​ដែល​ចង់​រក្សា​ទុក​ចូល​ទៅប្រអប់ http:// (ឧទាហរណ៍ៈ http://www.nika.com.kh/pc/) ហើយនៅត្រង់​និង​ប្រអប់ Action: ត្រូវរើសយក “Download all sites in pages (multiple mirror)” ​ចុច Next -> Finish។ ពេល​នោះ​កម្មវិធី HTTrack នេះ​នឹង​ដំណើរការ​ចម្លង​ទិន្នន័យ​ដែល​មាន​នៅ​លើ​គេហទំព័រ​ទៅ​រក្សា​ទុក​នៅ​ ក្នុង​ទីតាំង C:\My Web Sites

(ចំណាំ៖ ប្រើកម្មវិធីនេះចាំបាច់ត្រូវឲ្យកុំព្យូទ័រភ្ជាប់អ៊ីនធឺណិតជាមុនសិន ហើយគេហទំព័រដែល​បញ្ចូល​ក៏ត្រូវ​ប្រាកដ​ថា​ត្រឹមត្រូវ​ហើយ​សិន​ដែរ ចំណែករយៈពេល save យូរឬឆាប់ គឺ​អាស្រ័យ​តាម​គេហទំព័រ​ផ្សេងៗ​គ្នា​មាន​ទិន្នន័យ​តិច ឬ​ច្រើន រួម​ផ្សំ​ជាមួយ​ល្បឿន​អ៊ីនធឺណិត)។

About khmerlaor

Loveខែ្មរល្អ
This entry was posted in គន្លឹះខ្លីៗ. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s