ឧបករណ៍​ចែក​រំលែក 3G / 4G Wireless ជំនាន់ថ្មី

ដោយ​សារ​តែ​តម្លៃ​ក្នុង​ការ​តភ្ជាប់​ Internet ចូលផ្ទះ​បច្ចុប្បន្ន​មាន​តម្លៃ​សមរម្យ​ដែល​អាច​ទទួល​យក​បាន​នោះ​ធ្វើឱ្យ​ ស្ទើរ​តែគ្រប់​ផ្ទះទៅហើយ​ដែល​បាន​ភ្ជាប់​ Internet ដើម្បី​ប្រើប្រាស់​តាមផ្ទះ​រៀងៗខ្លួន។ ដើម្បី​ទទួលបាន​ Wifi ដើម្បី​ចែក​រំលែក​ Internet ដែល​អ្នក​បាន​តចូលផ្ទះ​ហើយ​នោះ​អ្នក​ត្រូវ​ការ​ឧបករណ៍មួយ​បន្ថែម​ទៀត​គឺ Router wifi ដែល​អាចឱ្យ​អ្នក​អាច​ប្រើប្រាស់​ Internet ពេញ​ក្នុង​ផ្ទះ​តែម្តងទាំង​ជាមួយ​ទូរស័ព្ទ​និង​កុំព្យូទ័រ​របស់​អ្នក​។

mac-internet-sharing

ប្រសិនបើ​អ្នក​ធ្វើដំណើរ​តាមផ្លូវឆ្ងាយពីផ្ទះវិញ​តើ​មាន wifi ដើម្បីប្រើប្រាស់ Internet មកពី​ណា​? អ្នក​អាច​មាន​ច្រើន​ជម្រើសដោយ​ ប្រើប្រាស់ 3G Modem / 4G Modem ភ្ជាប់​ជាមួយ​កុំព្យូទ័រ​របស់​អ្នក​ហើយ Share Wifi ចេញពីកុំព្យូទ័រ​ដើម្បីប្រើប្រាស់​បានច្រើនគ្នា ឬ អ្នក​ប្រើប្រាស់ 3G​ ដែល​មាន​នៅក្នុង​ទូរស័ព្ទ​ដៃ​របស់​អ្នក​ហើយ​អ្នក​ Share Wifi តាម​ Personal Hotspots ដើម្បី​ប្រើប្រាស់​បាន​ច្រើន​ឧបករណ៍ដូច​ជា​ Laptop ឬ​ទូរស័ព្ទ​ដៃ​ជាដើម។

ប៉ុន្តែជម្រើស​ខាងលើ​មិនមែនជា​ជម្រើស​ល្អទេ​ ជម្រើស​ទីមួយ​មាន​លក្ខណៈ​សាំញាំ ឯ​ជម្រើស​ទីពីរវិញ​រិត​តែមិនគួរ​ជ្រើសរើស​ ដោយសារ​នៅពេលដែល​អ្នក​បើក 3G នៅក្នុង​ទូរស័ព្ទ​ដៃ​របស់​អ្នក​ទូរស័ព្ទ​អ្នក​ឆាប់​ឡើងក្តៅនិង​ឆាប់​ អស់ថ្មទៅហើយ​ចុះ​ទម្រាំតែ​ Share Wifi តាម Personal Hotstops ទៀត​នោះ!

យើង​សូម​បង្ហាញ​លោក​អ្នក​ពី​ឧបករណ៍​មួយ​ដែល​ដើរ​តួជា Router Wifi នៅក្នុង​ផ្ទះផង និង​ជាឧបករណ៍​សម្រាប់​ចែក​រំលែក​ 3G / 4G Wireless អាច​ប្រើប្រាស់​បាន​ឆ្ងាយ​ពីផ្ទះបាន។

TL-MR3040 3G-4G Wireless N Router

បំពេញ​តម្រូវ​ការ​អ្នក​ប្រើប្រាស់​បាន​ច្រើន​យ៉ាង

TP-LINK​ TL-MR3040 គឺ​ជាឧបករណ៍ចែក​រំលែក Wifi អចល័ត ឬ ចល័ត​ដែល​អាច​ភ្ជាប់​ជាមួយ​ខ្សែ​ Internet ដែល​តចូលក្នុងផ្ទះ ឬអាច​ភ្ជាប់​ជាមួយ 3G/4G Modem ដែល​អាច​ចែក​រំលែក​ Internet បានល្បឿន​រហូត​ទៅដល់ 150Mbps​ និង​អាច​ចែករំលែក​ Internet ទៅកាន់ឧបករណ៍​ចំនួន​ 5 ក្នុង​ពេលតែមួយ​។  ម្យ៉ាង​វិញ​ទៀតឧបករណ៍​នេះ​វា​មាន​ភាព​ងាយស្រួល​ក្នុង​ការ Setup connection ជាមួយនឹង wireless network បានលឿន បន្ទាប់​ពីអ្នក​ធ្វើការ​ដោត USB Modem 3G/4G ឬ ប្រើប្រាស់​ជាមួយ​ខ្សែ LAN/WAN ។

3 Features of TL-MR3040

បច្ចេកវិទ្យា 4G លឿន​ឥត​គណនា – Ultrafast Wireless

ដោយសារ​តែ​វា​ជាឧបករណ៍​ថ្មី​របស់​ក្រុមហ៊ុន TP-Link ដូច​នេះ​ហើយ​ទើបវា​អាច​ Support ជាមួយ​នឹង ស្តង់ដា Wireless Communication ស៊េរីចុងក្រោយ​គឺ 4G LTE ដែល​មាន​ល្បឿន​ដោនឡូត​ខ្ពស់​រហូតដល់ 100Mbps និង​ ល្បឿន Upload បាន​រហូតដល់ 50Mbps ។​ ដូច​នេះ​ប្រសិនជាក្រុមហ៊ុន​ដែល​ផ្តល់​សេវា Internet អាច​ផ្តល់សេវា 4G នោះ​អ្នក​នឹង​អា​​ច​ប្រើប្រាស់​ Internet ជា​មួយ​នឹង​ល្បឿនដែល​លឿន​ជាមួយនឹង​ឧបករណ៍នេះ​បាន ​។

Speed of TL-R3040

ងាយស្រួល​ដាក់​តាមខ្លួន និង​អាច​ប្រើប្រាស់​បាន​គ្រប់​ទីកន្លែង

វា​មាន​ទំហំ​តូច​ល្មម​ដែល​អាច​ដាក់​ចូលក្នុង​ហោប៉ៅបាន និង​មាន​ថ្ម​ខាងក្នុង​ដែល​អ្នក​អាច​សាក​ថ្មប្រើប្រាស់​ក៏​បាន​ឬអាច​ភ្ជាប់​ ជាមួយភ្លើង​ប្រើផ្ទាល់​ក៏បាន ដែល​កំលាំង​ថ្មមាន 2,000mAh ដែល​អាច​ឱ្យ​អ្នក​ប្រើប្រាស់​បាន​ 4 ទៅ​ 5 ម៉ោងប្រសិនជាអ្នក​បើក​ប្រើប្រាស់​ជាប់។ នៅក្នុង​នោះ​វា​មាន​ភ្ជាប់ជាមួយ​ខ្សែ USB ដូចនេះ​អ្នក​អាច​សាកថ្ម​វា​ជាមួយ​កុំព្យូទ័រ​របស់​អ្នក​ក៏បាន​ដែល​វា​ ងាយស្រួលដូច​ទៅនឹងការ​សាក​ថ្ម​ Smart Phone ដទៃ​ផងដែរ ។

ការ​តភ្ជាប់​បាន​ច្រើន​វិធី ប្រើបាន​ច្រើនយ៉ាង

TL-MR3040 មាន ៣របៀប (Mode) ក្នុង​ការ​ប្រើប្រាស់រួមមាន​ 3G/4G Mode, WISP Mode និង AP Mode ដែល ​វា​មាន​ភាព​ងាយស្រួល​ក្នុងការផ្លាស់ប្តូរ Mode នេះ​ដោយ​នៅគៀន​ឧបករណ៍​នេះ​អ្នក​អាច​ប្តូរ​ដោយខ្លួនឯង​បាន​ ដែល 3G/4G Mode ប្រើប្រាស់​ជាមួយនឹង 3G/4G USB Modem​ ដែលតម្រូវ​ឱ្យ​អ្នក​ដោត​ភ្ជាប់​ Modem ចូលទៅឧបករណ៍នេះ​ហើយអ្នក​អាច​ចែក​រំលែក​ WiFi បានភ្លាមៗ​តែម្តង។ ចំពោះ WISP (Wireless Internet Provider) អ្នក​អាច​យក​ឧបករណ៍នេះ​មកប្រើប្រាស់​ជា WISP Client ដើម្បី​ធ្វើការ​​ចែករំលែក​​ Wifi បន្ត។​ ចំនែកឯ AP Mode វិញយើង​អាច​ប្រើប្រាស់​បានអាចមានលក្ខណៈជា Repeater ឧទាហរណ៍​ថា​អ្នក​នៅក្នុងបន្ទប់​ហើយ Wireless Router របស់​អ្នក​នៅខាងក្រៅ​ហើយ​អ្នក​ចាប់សេវា Wifi មិនសូវ​បានអ្នក​អាច​ប្រើប្រាស់ ឧបករណ៍នេះ​ដើម្បី​ជួយឱ្យ Signal Wifi នៅក្នុង​បន្ទប់​របស់​អ្នក​កាន់​តែខ្លាំងជាងមុនបាន ។

Mode of TL MR 3040

ជាមួយនឹង TL-MR3040 នេះ​អាច​ប្រើប្រាស់​បាន​ច្រើនរបៀបទៀត​ដែលខាងក្រោមនេះ​យើង​នឹង​រៀបរាប់លម្អិតបន្តរទៀត​ពីវា៖

ក. AP Mode (ចែក​រំលែក​បន្ត​ពីខ្សែ)

AP Mode ត្រូវ​បាន​ប្រើប្រាស់​ក្នុងការ​បង្វែរការ​ភ្ជាប់​ដោយខ្សែទៅជា Wireless ដែល​វា​ដំណើរ​ការ​ជា Switch តាមធម្មតា​គេច្រើនប្រើ Mode នេះ​ជាមួយនឹង Router ។ ប្រសិន​បើ​អ្នក​នៅកន្លែង​​ធ្វើការ សណ្ឋាគារ​ ឬនៅកន្លែងណា​ដែល​មាន​ផ្តល់ជាខ្សែ Network សម្រាប់ភ្ជាប់ Internet ទៅកុំព្យូទ័រ​របស់​អ្នក​នោះ​ អ្នក​អាច​ប្រើប្រាស់​ AP Mode ដែល​មាននៅក្នុង​ឧបករណ៍នេះ ។

ខ. Wireless Router Mode (for home Internet sharing)

អ្នក​ប្រើប្រាស់​ Router Mode នៅពេល​ដែល​អ្នក​ប្រើប្រាស់​ Internet ដែល​ភ្ជាប់ពី​ DSL ឬខ្សែ​ចេញពី​ Modem ពីក្រុមហ៊ុន ISP មក។ វា Support ជាមួយនឹង Connection ច្រើន​ប្រភេទដូចជា IP, Static IP, PPPoE, L2TP, PPTP ។

គ. Repeater Mode (ពង្រីក​តំបន់​សេវា​អ៊ីនធឺណិត)

Repeater ប្រើប្រាស់​សម្រាប់​ពង្រីកបន្ថែម​នូវ​តំបន់សេវា​របស់ Wireless ជាមួយនឹងឈ្មោះ Wireless ដដែល (SSID) និង Password ដដែល​ ។​ នៅពេល​ដែល​អ្នក​មាន​ Wireless រួចហើយនោះហើយ​មាន​កន្លែង​ខ្លះ​ដែល​ Wireless Signal មិនអាច​ទៅដល់នោះ​អ្នក​អាច​ប្រើប្រាស់​ជាមួយនឹង Repeater Mode ដើម្បី​ជួយពង្រីក​បន្ថែមបាន ។

ឃ. Bridge Mode (បង្កើត Network បន្ថែម)

Bridge Mode មានន័យថា​វាខ្លី Wireless Internet ដែល​មានស្រាប់ហើយ Broadcasts បន្តទៀត​ដោយប្រើឈ្មោះ Network ថ្មី (SSID) និងលេខសម្ងាត់ថ្មី។ ជាមួយនឹង​ Mode នេះ​អាច​បង្កើត​បាន Network 2 ក្រុម​ផ្សេងគ្នាក្នុង​ការ​ចែករំលែក Internet​ ។​ សម្រាប់ហាងអាហារ​តូច នៅផ្ទះ ឬនៅការិយាល័យដែល​មាន​តម្រូវការប្រើប្រាស់ Internet ដែល​ត្រូវ​ផ្តល់​ទៅឱ្យភ្ញៀវ​ដែល​មិនត្រូវ​ការ Password នោះអ្នក​អាច​ប្រើជាមួយ Bridge Mode បាន ។

ង. Client Mode

ជាមួយនឹង​ Client Mode អ្នក​អាច​ប្រើប្រាស់​ជាមួយនឹង​ឧបករណ៍ដែល​ប្រើប្រាស់ខ្សែដែលមាន Ethernet Port ឱ្យក្លាយជា Wireless Adapter ដែល​អាច​ទទួលបាន Wireless Signal  ពី​ Wireless Network  បានដូចជា  Smart TV, Media Player, ឬ game console ដែល​មាន Ethernet port ។

ច. AP Client Router Mode (សម្រាប់ WISP User)

វាធ្វើការ ភ្ជាប់ទៅកាន់ Wireless Network ហើយអាច Share Connection ទៅកាន់ Clients របស់វាបាន។ វាអាច​ Support Dynamic IP/Static IP/PPPoE​/L2TP/PPTP ។ នៅពេលដែលខាង WISP ផ្តល់ចំនួន​កំណត់​របស់ Clients ក្នុង​ភ្ជាប់ Wifi នោជាមួយនឹង AP Client Router Mode អាចជួយ​អ្នកបាន ។

About khmerlaor

Loveខែ្មរល្អ
This entry was posted in Network. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s