ទាញយក Payday 2 សម្រាប់​កុំព្យូទ័រ!!! ជា​ប្រភេទ​ហ្គេម រៀប​ចំ​គម្រោង​ការប្លន់ ឧ​ក្រិដ្ឋ​កម្មធំៗ និង ចាប់​ជម្រិត!!!

crimewave_wallpaper

ZzSRGUm

វិល​មក​ជួប​គ្នា​សា​ជាថ្មី ជាមួយ​នឹង ហ្គេម​ដែល​មាន​ក្រាហ្វិច​ពិសេសៗ សម្រាប់កុំព្យូទ័រ ហើយ​កំពុង​តែ​ពេញ​និយម​លេង​ទូទៅ។ សម្រាប់​ថ្ងៃ​នេះ​វិញ យើង​ខ្ញុំ​នឹ​ង​ធ្វើ​ការ​ណែនាំ ហ្គេម PayDay 2 វិញម្តង ជាហ្គេមមួយប្រភេទ ដែលអាចអោយអ្នករៀបចំ គម្រោង​ការ​ប្លន់​ធនាគារ ផ្សារទំនើបផ្សេងៗ និង ចាប់ជម្រិតជាដើម។

សម្រាប់ហ្គេមនេះ ខេមបូ ជឿជាក់ថា ប្រិយមិត្តដែលគាំទ្រ និង ធ្លាប់លេងហ្គេម​ ចោរលួចឡាន ប្រាកដជា ចាប់អារម្មណ៍ ជាមួយនឹង ហ្គេមមួយនេះ។ ចំពោះខ្ញុំផ្ទាល់ នៅពេលដែលខ្ញុំ ចាប់ផ្តើមលេងហ្គេម នេះដំបូង ខ្ញុំសង្កេតឃើញថា វាពិតជាមានលក្ខណៈពិសេស និង មានទម្រង់លេងដូចជា យើងកំពុងតែស្ថិតនៅក្នុង ស្ថានភាពហ្គេមនោះ ដោយមុនដំបូង យើងត្រូវស្វែងរក ទីតាំងណាមួយដើម្បីប្លន់ និង ដើរមើលអោយបាន សព្វគ្រប់ចំពោះ ទីតាំងដែលយើង ត្រូវប្លន់ ដើម្បីងាយស្រួល ក្នុងការរត់គេច ដូចជាការពារខ្លួន និង ដើម្បីជៀសផុត ពីប៉ូលីសនៅពេលដែល ប្លន់ បានសម្រេចផងដែរ។1

វិធីមួយទៀត គឺស្វែងរក ចំណាត់ខ្មាំង ដើម្បីចាប់ជម្រិត ការពារពីការតាម ចាប់របស់ប៉ូលីសផងដែរ ដូច្នេះ​វា​មិនងាយស្រួលនោះទេ នៅក្នុងហ្គេមនេះ យើងត្រូវប្រើខួរក្បាល ដើម្បីគិត និង ត្រូវមានភាព ឆ្លាតវៃ ថែម​ទាំង​រហ័សរហួន ទៀតផង ដើម្បីយកឈ្នះក្នុង គម្រោងការ ដែលយើងបានរៀបចំនីមួយៗ។2

សូមទស្សនាវីដេអូខាងក្រោម៖

ហ្គេមនេះ ខ្ញុំមិនអាចបញ្ចាក់ថា វាមានក្រាហ្វិចល្អ ណាស់ណាឡើយ ខ្ញុំគិតថាវានៅមានចំនុច​ខ្សោយ​នៅ​ឡើយ​ទេ ព្រោះក្រាហ្វិចរបស់វាដើរមិនទាន់ ហ្គេមល្បីៗដ៏ទៃទៀត តែខ្ញុំអាចនិយាយបានថា វាមាន​ក្រាហ្វិច​គ្រាន់បើដែរ សម្រាប់ PayDay ជំនាន់ទី 2 នេះមើលទៅច្បាស់ជាងមុន បន្តិច ជាមួយនឹង ទម្រង់​លេង​គួរ អោយទាក់ទាញមួយបែបថ្មី ដូច្នេះ ប្រសិនបើជំនាន់ក្រោយវា មានក្រាហ្វិចកាន់តែច្បាស់​ជាង​នឹង​ទៀត វានឹងល្អ ឥតខ្ចោះតែម្តង ក្នុងចំណោម ហ្គេមល្បីៗទាំងឡាយ។

សម្រាប់ប្រិយមិត្តដែលមាន បំណងចង់ទាញយក ហ្គេមនេះ សម្រាប់លេង សូមមើលតម្រូវការ កុំព្យូទ័រ​ជា​មុន​សិន ដោយវាមិនសូវជាត្រូវការកុំព្យូទ័រ ដែលមានទំហំធំណាស់ណាឡើយ៖

កុំព្យូទ័រដែលអាចដំណើរការហ្គេមនេះបាន

មាន CPU 2GHz ប្រភេទ Dual Core Processor
មានរ៉េមចាប់ពី 2GB
ដំណើរការដោយ Windows 7/8/10
ចំពោះបន្ទះវីដេអូកាតជាប្រភេទ NVIDIA Geforce 8800 ឬ ATI Radeon HD 2600 មានទំហំចាប់ពី 256MB ឡើងទៅ
ត្រូវមាន SoundCard ផងដែរ
ចំពោះទំហំ Hardisk ដែលទំនេរចោលយ៉ាងហោចណាស់ 10GB

កុំព្យូទ័រដែលអាចដំណើរការហ្គេមនេះបានយ៉ាងរលូន

មាន CPU 2.3 GHz ប្រភេទ Dual Core Processor
មានរ៉េមចាប់ពី 3 GB ឡើងទៅ
ដំណើរការដោយ Windows 7/8/10
ចំពោះបន្ទះវីដេអូកាតជាប្រភេទ NVIDIA Geforce 8800 ឬ ATI Radeon HD 2600 មានទំហំ ចាប់ ពី GB ឡើងទៅ
ត្រូវមាន SoundCard ផងដែរ
ចំពោះទំហំ Hardisk ដែលទំនេរចោលយ៉ាងហោចណាស់ 10GB

តោះសម្រាប់ មិត្តអ្នកអាន ដែលគិតថា ថាកុំព្យូទ័ររបស់ខ្លួនអាច ដំណើរការហ្គេមនេះ បានសូមធ្វើការ ទាញ​យក Torrent ដើម្បីតម្លើងលើ កុំព្យូទ័រ រួចទាញយក ហ្គេមនេះ ជាឯកសារ Torrent តាមរយៈ ទាញយកPayday2 និងធ្វើការតម្លើងជាការស្រេច។ នៅពេលក្រោយៗទៀត ក្រុមការងារ យើងខ្ញុំនឹងណែនាំ ហ្គេម​ផ្សេងៗ ដើម្បីបង្ហាញជូនប្រិយមិត្ត។

About khmerlaor

Loveខែ្មរល្អ
This entry was posted in Download, Game PC. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s