GTA V ជាប្រភេទGame ជនសង្គមងងឹតធ្វើការងារបាញ់សម្លាប់មនុស្ស ដោយទទួលភារៈកិច្ចពី បងធំមួយចំនួន នឹង បទល្មើសផ្សេងៗ


គួរបញ្ចាក់ផងដែរថា ហ្គេម GTA V គឺជាប្រភេទហ្គេមស៊េរី ចុងក្រោយគេក្នុងជំនាន់ហ្គេម ចោរ​លួចឡាន GTA ដែលមានកម្រិតរូបភាពច្បាស់ជាងគេបង្អស់ សម្រាប់កុំព្យូទ័រមានទំហំធំ អមជាមួយនឹង Graphic Card ទំហំចាប់ពី 2GB ឡើងទៅទៀតនោះ វាប្រហែលជាគ្មានបញ្ហាចោទឡើយ និង មាន​កម្រិត​រូបភាពដូចពិតៗតាមរយៈវីដេអូ ដែល ខេមបូបានលើកយកកាលពីម្សិលមិញ។ តោះសម្រាប់មិត្តអ្នក​អាន ដែលមានបំណងចង់ធ្វើការ ទាញយកហ្គេម GTA V ជាដំបូងសូមមើលតម្រូវការ ទំហំកុំព្យូទ័ររបស់​អ្នក​តាមរយៈខាងក្រោមនេះជាមុនសិន៖
សម្រាប់កុំព្យូទ័រដែលមានទំហំទាបបំផុតត្រូវតែ៖

ដើរដោយប្រព័ន្ធប្រតិបត្តិការ Windows 8.1, Windows 7, Windows Vista ហើយរាល់ប្រព័ន្ធ​ប្រតិបត្តិការ Windows ទាំងអស់ត្រូវតែប្រភេទ 64bit
ដំណើរការដោយបន្ទះឈីប ដូចជាប្រភេទ Intel Core 2 Quad Q6600 2.40GHz ចាប់ពីបួន​គ្រាប់​ឡើងទៅ ឬ ប្រភេទ AMD Phenom 9850 Quad Core 2.5GHz ចាប់ពីបួនគ្រាប់​ឡើង​ទៅ​​ដែរ
មានទំហំរ៉េម 4GB ឡើងទៅ
និងមានបន្ទះកម្រិតរូបភាពដែលហៅថា Graphics Card ប្រភេទធម្មតាចាប់ពី 1GB ឬ ប្រើប្រាស់​ប្រភេទ NVDIA 9800 GT 1GB ឬ AMD HD 4870 1GB ឡើងទៅ ប្រើប្រាស់ដោយ DirectX ជំនាន់ 10, 10.1, 11។
ត្រូវមានទំហំ Hard Disk ទំនេរចោលយ៉ាងហោចណាស់ 65GB
ចំពោះតម្រូវការ Sound Card ចាប់ពី DirectX 10

សម្រាប់កុំព្យូទ័រដែលអាចដើរយ៉ាងរលូនជាមួយហ្គេមនេះ៖

ដើរដោយប្រព័ន្ធប្រតិបត្តិការ Windows 8.1, Windows 7, Windows Vista ហើយរាល់ប្រព័ន្ធប្រតិបត្តិការ Windows ទាំងអស់ត្រូវតែប្រភេទ 64bit
បានបន្ទះឈីប្រភេទ Core i5 3470 @ 3.2GHz បួនគ្រាប់​ ឬ ប្រភេទ AMD X8 FX-8350 @ 4GHz ប្រាំបីគ្រាប់
ប្រើប្រាស់រ៉េម 8GB
មានប្រភេទ Graphics Card ម៉ាក NVIDIA GTX 660 2GB ឬ AMD HD 7870 2GB
មានទំហំ Hard Disk សល់យ៉ាងហោចណាស់ 65 GB ទំនេរចោល
មាន Sound Card 100% ប្រើប្រាស់ដោយ DirectX 101

ដោយសារតែហ្គេមនេះមានទំហំ ដល់ទៅ 60 GB រួមទាំងឯកសារ Crack របស់វាដែលគេធ្វើឡើងសម្រាប់​លេងដោយ​ឥតគិតថ្លៃនោះ ទើបគេសម្រេចដាក់វាអោយទាញយកជាលក្ខណៈ Torrent File តែម្តងដើម្បី​អោយមាន ភាពងាយស្រួលក្នុងការទាញយក។2

ដូច្នេះដើម្បីទាញយកវាបានអ្នកត្រូវការតម្លើង Torrent ជាមុនសិនដោយចូលទៅទាញយកតាម​រយៈ​ទាញយក GAT V

About khmerlaor

Loveខែ្មរល្អ
This entry was posted in Download, Game PC. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s