វិធីសាស្ត្រ​ក្នុង​ការ​ដាក់​ឯកសារ​ឱ្យ Download នៅ​លើ​ប្លក់

តើ​លោក​អ្នក​ធ្លាប់​បាន​បង្កើត​ប្លក់​ហើយ​ឬ​នៅ? បច្ចុប្បន្ន​ប្រព័ន្ធ​ប្លក់​គឺ​ពេញ​និយម​បំផុត​សម្រាប់​អ្នក​មាន​ចំណូល​ចិត្ត​ផ្នែក​បង្កើត​គេហទំព័រ​ព្រោះ​គាត់​អាច​យក​នូវ​អ្វី​ដែល​​គាត់​ចង់​បង្ហាញ​ចង់​ផ្សព្វផ្សាយ​​ទៅ​ដាក់​នៅ​លើ​គេហទំព័រ​របស់​គាត់​បាន​យ៉ាង​ប្រសើរ។​ជាមួយ​នឹង​ប្រធាន​បទ​ចែករំលែក​គន្លឹះ​ពី​អ្នក​ជំនាញ​នឹង​បង្ហាញ​ជូន​ប្រិយ​មិត្ត​អ្នក​អាច​អំពី​បទ​ពិសោធន៍​មួយ​ដែល​ពេញ​និយម​ក្នុង​ការ​ប្រើ​នៅ​លើ​ប្លក់​គឺ​ការ​បញ្ចូល​ឯកសារ​នៅ​ក្នុង​ទំព័រ​ប្លក់​ដើម្បី​អាច​ឱ្យ​អ្នក​ដែល​ចូល​ទស្សនា​អាច​ធ្វើ​ការ​ទាញ​យក​មក​ប្រើប្រាស់​តាម​តម្រូវ​ការ។​អ្វី​ដែល​អ្នក​ចាំបាច់​ត្រូវ​មាន៖
ប្រព័ន្ធ​ប្លក់​ដែល​លោក​អ្នក​ប្រើ
មាន​ប្លក់​ប្រមាណ​ជា​ពីរ​បី​ប៉ុណ្ណោះ​ដែល​ពេញ​និយម​សម្រាប់​ការ​ប្រើ​ប្រាស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​​របស់​យើង​​តួ​យ៉ាង​មាន​ដូច​ជា​WordPress, Blogspot ឬ Webs ជាដើម។​ជា​ឧទាហរណ៍​នៅ​ក្នុង​ការ​អនុវត្តន៍​នេះ​ខ្ញុំ​សូម​ជ្រើសរើស​យក​ប្រព័ន្ធ​ប្លក់​របស់​Google​ (Blogspot) មក​បង្ហាញ​ជូន ព្រោះ​វា​មាន​លក្ខណៈ​ពេញ​និយម​ក្នុង​ការប្រើប្រាស់​ច្រើន​។ ឧទាហរណ៍៖​   http://www.xxxxx.blogspot.com (ដែល xxxxx ជា​ឈ្មោះ​ប្លក់​​របស់​​លោក​អ្នក​)
ប្រព័ន្ធ​រក្សា​ទុក​ទិន្នន័យ​នៅ​លើ​Online
ត្រូវ​មាន​ប្រព័ន្ធ​រក្សា​ទុក​ទិន្នន័យ​នៅ​លើ​Online ណា​មួយ​សម្រាប់​រក្សា​ទុក​ទិន្នន័យ​របស់​អ្នក​ដែល​សព្វ​ថ្ងៃ​មាន​ច្រើន​ជាង​១០០​Server ដែល​មាន​លក្ខណៈ​ពេញ​និយម​នឹង​ជា​ប្រភេទ Server ធំៗ​។ ឧទាហរណ៍៖ ​www.4shared.com ជា​គេហទំព័រ​មួយ​ដែល​ពេញ​និយម​ប្រើ​ច្រើន​បំផុត​​ព្រម​ជាមួយ​នឹង​ការ​ផ្ដល់​នូវ​ទំហំ​ផ្ទុក​បាន​ច្រើន​គួរសម​រហូត​ដល់​១០​GB។
វិធីសាស្ត្រ​ក្នុង​ការ​អនុវត្ត៖
ជំហាន​ទី១៖ត្រូវ​ Login ចូល​ទៅ​កាន់​ប្លក់​របស់​អ្នក​ជាមុន​សិន​តាម​រយៈ​អាសយដ្ឋាន​www.blogger.com បន្ទាប់​មក​វាយ​ព័ត៌មាន​មាន​អាសយដ្ឋាន​អ៊ីមែល​និង​លេខ​សម្ងាត់​របស់​លោក​អ្នក

ខណៈ​នោះ​លោក​អ្នក​នឹង​ទទួល​បាន​នូវ​ផ្ទាំង​បន្ត​បន្ទាប់​ដូច​ខាង​ក្រោម៖

សូមមើលរូបបន្ទាប់

សូម​ចុច​លើ​ពាក្យ​Edit Posts > NEW POST បន្ទាប់​មក​នៅ​ក្នុង​ផ្ទាំង​Post សូម​វាយ​Text ណា​មួយ​ដែល​លោក​អ្នក​ចង់​​ឱ្យ​វា​ក្លាយ​ជា​ពាក្យ​Link ដែល​អាច​ធ្វើ​ការ​Download បាន។​ជា​ឧទាហរណ៍​សូម​Select លើ​ពាក្យ​Please download ​រួច​យក​កណ្តុរ​Select​លើ​ពាក្យ​នោះ​ហើយ​ចុច​លើ​រូប​Icon (insert link)​ដូច្នេះ​យើង​នឹង​ទទួល​បាន​នូវ​ផ្ទាំង​​មួយ​ដើម្បី​ឱ្យ​យើង​ធ្វើ​ការ​បញ្ចូល​Link ដូច​ខាង​ក្រោម៖

មក​ដល់​ចំណុច​នេះ​លោក​អ្នក​ត្រូវ​ដឹង​ឱ្យ​បាន​ច្បាស់​ពី​Link ដែល​លោក​អ្នក​មាន។​មាន​ន័យ​ថា​ជា​Link ទៅ​កាន់​ឯកសារ​ណា​មួយ​ដែល​លោក​អ្នក​បាន​រក្សា​ទុក​តាម​រយៈ​ការ​Upload ​នៅ​លើ​Server ណាមួយ។ ជា​ឧទាហរណ៍​ដូច​បាន​បញ្ជាក់​ខាង​លើ​​តាម​រយៈ​www.4shared.com ដូច្នេះ​យើង​នឹង​លើ​ក​យក​ពី​របៀប​ទទួល​​Link ពី​ឯកសារ​ដែល​បាន​Upload រួច​ហើយ​មក​បង្ហាញ​ជូន​ក្នុង​ជំហាន​ទី​២​ខាង​ក្រោម។
ជំហានទី២៖
សូម​ចូល​ទៅ​កាន់​អាសយដ្ឋាន​​www,4shared.com រួច​អនុវត្ត​តាម​ជំហាន​ខាង​ក្រោម៖

សូមមើលរូបបន្ទាប់

សូមមើលរូបបន្ទាប់

ចុច​លើ​ប៊ូតុង​Log in ​បន្ទាប់​មក​​វាយ​អាសយដ្ឋាន​អ៊ីមែល​និង​លេខ​សម្ងាត់​រួច​ចុច​លើ​ប៊ូតុង​Login យើង​នឹង​ឃើញ​ផ្ទាំង​តាម​ទម្រង់​ខាង​ក្រោម៖

នៅ​ផ្នែក​ខាង​ក្រោម​បង្អស់​សូម​ចុច​លើ​ប៊ូតុង​Browse ដើម្បី​ជ្រើសរើស​ឯកសារ​ក្នុង​ការ​Upload​ពី​ក្នុង​ម៉ាស៊ីន​កុំព្យូទ័រ​របស់​យើង។

សូមមើលរូបបន្ទាប់

សូមមើលរូបបន្ទាប់

សូម​ចុច​ប៊ូតុង​Browse > ​ជ្រើសរើស​ប្រភេទ​File ណា​មួយ​រួច​ចុច​ប៊ូតុង​Open​ > ចុច​ប៊ូតុង​Upload។​ក្រោយ​ពី​ដំណើរការ​បាន​បញ្ចប់​ហើយ​នោះ​​លោក​អ្នក​នឹង​ឃើញ​ផ្ទាំង​មួយ​បាន​លោត​ឡើង​ដូច​ខាង​ក្រោម​ពី​ម៉ាស៊ីន​កុំព្យូទ័រ​របស់​យើង។

មក​ដល់​ចំណុច​នេះ​លោក​អ្នក​ត្រូវ​ថត​ចម្លង​Link ដូច​រូប​ខាង​លើ​នេះ​ទៅ​Paste នៅ​ត្រង់​ចំណុច​អនុវត្ត​ជំហាន​ទី១​។ សូម​មើល​រូប​ខាង​ក្រោម៖

ចុច​ប៊ូតុង​Ok ពេល​នោះ​វា​​នឹង​បង្កើត​ជា​កូដ​ដើម្បី​Link ទៅ​កាន់​ពាក្យ​​Please Download នោះ​ជា​មិន​ខាន។

ជា​ចុង​ក្រោយ​សូម​ចុច​លើ​ប៊ូតុង​Publish Post ដើម្បី​បញ្ចប់​រួច​ផ្ទាំង​បន្ទាប់​សូម​ចុច​លើ​ពាក្យ​View Post ជា​ការ​ស្រេច។​ជា​លទ្ធផល​យើង​នឹង​ទទួល​បាន​ដូច​ខាង​ក្រោម៖

ខណៈ​ពេល​នោះ​គឺ​លោក​អ្នក​គ្រាន់​តែ​ចុច​លើ​ពាក្យ​Please Download ដូច​រូប​ខាង​លើ​​ពេល​នោះ​វា​នឹង​លោត​ទៅ​កាន់​គេហទំព័រ​4shared ដើម្បី​ឱ្យ​យើង​អាច​ទាញ​យក​File នោះ​ជា​មិន​ខាន។

About khmerlaor

Loveខែ្មរល្អ
This entry was posted in Website. Bookmark the permalink.

Leave a comment