លេងហ្គេមរបស់ម៉ាស៊ីន PS2 នៅលើកុំព្យូទ័រ ជាមួយនិង Best Configuration

មិត្តអ្នកអានមួយចំនួន បានស្គាល់ពីម៉ាស៊ីនហ្គេម PS2 ហើយ ថាវាជាម៉ាស៊ីនហ្គេមដែលមានប្រជាប្រិយភាព ក្នុងពេលបច្ចុប្បន្ននេះ ទោះបីជាម៉ាស៊ីនហ្គេមនេះស្ថិតនៅសេរីចាស់ មិនដូចម៉ាស៊ីនហ្គេមជំនាន់ថ្មីដូចជា XBOX 360, Wii, PS3 ក៏ ដោយ ប៉ុន្តែហ្គេមរបស់វានូវតែត្រូវបានមនុស្សជាច្រើនលាននាក់នៅលើ ពិភពលោកលេងកម្សាន្ត ហើយថែមទាំងត្រូវបានគេកោតសរសើថាល្អ ពិតជាសប្បាយលេងថែមទៀត។

ដូច្នេះថ្ងៃនេះ CM បានយកកម្មវិធីមួយដែលត្រូវបានគេស្គាល់ថាជាកម្មវិធីលេងហ្គេម PS2 លើកុំព្យូទ័រ ល្អជាងគេនិងឈានមុខគេមកបង្ហាញប្រាប់មិត្តអ្នកអាន។ កម្មវិធីនេះឈ្មោះថា PCSX2 ជំនាន់ទី0.98 r4600ហើយ CM យើងបានរៀបចំនូវ Plug-in with Bios ដើម្បីឱ្យហ្គេមរបស់យើងលេងហ្គេមបានស្រួល និង សម្លេងគ្មានភាពរអាក់រអួលផងដែរ។

Download :  Visual C++ 2010 (x86) runtime package  (ចាំបាច់សម្រាប់ដំណើរការកម្មវិធី)

Download : PCSX2

តម្រូវការកម្មវីធី

សម្រាប់ម៉ាស៊ីនទាបបំផុត ល្បឿនហ្គេម (90-95%)

    • CPU : Intel Dual Core 1.7Ghz
    • Ram : 1GB
    • VGA: 128MB

សម្រាប់ម៉ាស៊ីនដែលដំណើរការស្រួល ល្បឿនហ្គេម (95-100%)

    • CPU : Intel Core 2 Duo 2.0Ghz
    • Ram : 1GB
    • VGA: 512 MB

វិធី Configuration ទីតាំងរបស់ Plug-in និង Biosដំបូង

នៅពេលដំណើរការដំបូងវាទាមទារឱ្យយើងជ្រើសរើសទីតាំង Plug-in, Bios និង Memory Card ជាដើម។

តែយើងក៏អាច Configuration ទីតាំងនេះសារជាថ្មីម្តងទៀតដោយចូលទៅកាន់

Config => Plugin/Bios Selector រួចកំណត់ដូចខាងក្រោមៈ

វិធីសាស្រ្ត Configuration ដើម្បីឱ្យហ្គេមលេងបានស្រួលនិងមានល្បឿនលឿន

  • ភាពខុសគ្នារវាង Disc ឬ ISO ប្រភេទ NTSC និង PAL

NTSC មានល្បឿនលឿនជាង PAL ព្រោះ speed របស់ វាដល់ទៅ 60fps, ប៉ុន្តែរូបភាព និង សម្លេងអន់បន្តិច តែយើងគួរប្រើប្រាស់ Disc ឬ ISO ប្រភេទ NTSC នេះព្រោះវាអាចជួយឱ្យយើងលេង ហ្គេមបានលឿន ជាមួយរូបភាពដែលអាចទទួលយកបាន។

PAL មានល្បឿនយឺត speed របស់វាត្រឹមតែ 50fps ប៉ុន្តែរូបភាពស្អាត និង សម្លេងច្បាស់ល្អ ។ យើងអាចលេងហ្គេមវាបានលុះត្រាតែម៉ាស៊ីនកុំព្យូទ័ររបស់យើងខ្ពស់។

  • ភាពខុសគ្នារវាង Gsdx9 Hardware និង Software :   (ចូលទៅកាន់ Config => Video GS => Plugin setting)
  • ប្រសិនបើយើងជ្រើសរើសយក Gsdx9: Direct3D9 Hardware វាមានល្បឿនលឿនក្នុងការលេង ប៉ុន្តែវា មិន Support ល្អទេចំពោះ Disc ឬ ISO ប្រភេទ NTSC។ ប្រសិនបើដំណើរការហ្គេមមិនឃើញរូបជាមួយ Disc ឬ ISO ប្រភេទ NTSC សូមចុច F5។
  • តែបើយើងជ្រើសរើសយក Gsdx9: Direct3D9 Software វិញ វាបច្ចេញរូបភាពដូច PS2 តែម្តង ហើយ Support គ្រប់ប្រភេទ Disc ឬ ISO ប្រភេទ NTSC តែវាមានល្បឿនយឺតបន្តិច តែបើ PC យើងកម្រិតខ្ពស់គឺគ្មានបញ្ហាទេ។
    • ការកែរប្រែមួយចំនួនដើម្បីឱ្យហ្គេម PS2 ដើរលឿន:
      • ប្រើប្រាស់ Disc ឬ ISO ប្រភេទ NTCS :
      • ប្រើប្រាស់ Gsdx9 : Direct3D9 Hardware ជាមួយនិងការ Tick យក Native
      • កែរសម្រួលជម្រើសមួយចំនួនដូចខាងក្រោមៈចូលទៅកាន់ Config => Emulation settings

របៀបដាក់ ISO ទៅក្នុង Emulator

CDVD => Iso Selector => Browsers រួចរកទីតាំងរបស់ ISO File ជាការស្រេច។

របៀបដាក់ ដំណើរការហ្គេម

System => Boot CDVD Full

x ប្រសិនបើយើងជ្រើសរើសយក Gsdx9: Direct3D9 Hardware វាមានល្បឿនលឿនក្នុងការលេង ប៉ុន្តែវា មិន Support ល្អទេចំពោះ Disc ឬ ISO ប្រភេទ NTSC។ ប្រសិនបើដំណើរការហ្គេមមិនឃើញរូបជាមួយ Disc ឬ ISO ប្រភេទ NTSC សូមចុច F5។

About khmerlaor

Loveខែ្មរល្អ
This entry was posted in Application, Download. Bookmark the permalink.

2 Responses to លេងហ្គេមរបស់ម៉ាស៊ីន PS2 នៅលើកុំព្យូទ័រ ជាមួយនិង Best Configuration

  1. simava says:

    សុំសួរថា PsP អាចលេងបានជាមួយ PC ត្រូវការDVD របស់ PSP ទេ។

    • khmerlaor says:

      អត់បានទេព្រោះPSPជាgame Play​ station player មិនអាចលេងជាមួយនឹងComputerបានទេ វាមិនមែនGame playstation 2 រឺក៏ 3ទេ

Leave a comment