តើ​ចង់​ដឹង​ទេ​ថា​ យើង​អាច​ចែក​រំលែក​ Hard Drive តាម​ Wi-Fi បាន​ដូចម្ដេច?

តើ​អ្នក​ទាំង​អស់​ធ្លាប់​ចាប់​អារម្មណ៍​លើ ​​ Port​ជា​ច្រើន​ដែល​គេ​បំពាក់​នៅ​លើ​ Wi-Fi Routerទេ? តើ​គេ​ដាក់​មក​ច្រើន​បែប​នេះ​ តើ​យើង​អាច​ប្រើប្រាស់​វា​លើស​ពី​ Wi-Fiបាន​ដោយ​របៀប​ណា? ​ថ្ងៃ​នេះ​ khmerlaor សូម​បង្ហាញ​គន្លឹះ​ខ្លីៗ​ក្នុង​ការ​ដែល​អ្នក​ទាំង​អស់​គ្នា​អាច​ចែក​រំលែក​ ឯកសារ​ឬ​ទិន្នន័យ​ផ្សេងៗ​ពី​កុំព្យូទ័រ​មួយ​ទៅ​កុំព្យូទ័រ​មួយ​ទៀត​តាម​ Windows 8 បាន​យ៉ាង​ងាយ​ស្រួល​ជា​មួយ​ Wi-Fi Network​ដូច​ខាង​ក្រោម៖

​ ទី១៖ ដំបូង​ប្រិយមិត្ត​ទាំង​អស់​គ្នា​ត្រូវ​ជ្រើស​រើស​យក​ Hard Drive ឬ​ Flash Drive ដើម្បី​ធ្វើ​ការ​ចែក​រំលែក​ជាមុន​សិន​ ។ បន្ទាប់​មក​ទៀត​ចាប់​ផ្ដើម​ធ្វើ​ការ​ Format Hard Drive ដែល​យើង​ចង់​រំលែក​ដោយ​ភ្ជាប់​ពី​ USB Port លើ​កុំព្យូទ័រ​របស់​យើង​ទាំង​អស់​គ្នា​ជា​មុន​សិន​ ឧទាហរណ៍​ អ្នក​​ប្រើ​ Centon 64 GB Data Stick Pro ។ អ្នក​ទាំង​អស់​គ្នា​គួរ​តែ Format ​លើ​ Windows 8 ដើម្បី​ជា​ការ​ងាយ​ស្រួល។

 

ទី២៖ ​ចាប់​ផ្ដើម​ដំណើរ​ការ​ទៅ​កាន់​ Router របស់​យើង​ដោយ​ការ​ភ្ជាប់​ Wi-Fi ​និង​ចាប់​ផ្ដើម​បើក​ Browser ណា​មួយ​ដែល​ចង់​បាន​ ហើយ​បន្ត​មក​ទៀត​វាយ​ IP Address ចូល​ទៅ​កាន់​ Browser នោះ​គឺ​ 192.168.1.1 ប៉ុន្តែ​បើ​អ្នក​ទាំង​អស់​គ្នា​មិន​ច្បាស់​អាច​ចូល​ទៅ​ Router Documentation បាន។

​បន្ទាប់​មក​វា​នឹង​តម្រូវ​ឱ្យ​អ្នក​ធ្វើ​ការ​ Log In ចូល​ទៅ​ដោយ​វាយ​ Password​ និង​ Username ដែល​យើង​បាន​កំណត់​ជា​ Admin លើ​កុំព្យូទ័រ​ដើម្បី​រក្សា​សុវត្ថិភាព​ឯកសារ​សំខាន់ៗ​របស់​យើង​ទាំង​អស់​ គ្នា។ ដូច​នេះ​យើង​នឹង​ឃើញ​ផ្ទាំង​មួយ​ដូច​ខាង​ក្រោម​នៅ​ពេល​ដែល​ចូល​ទៅ​កាន់​ Setting របស់​ Router។

ទី៣៖ពេល ​បន្ទាប់​ទៀត​យើង​អាច​ចូល​ទៅ​កាន់​​Windows Explorer ហើយ​​គ្រាន់​តែ​ចុច​លើ​ Folder Network ​និង​បន្ត​មក​ទៀត​វាយ​ IP \\192.168.1.1 នៅ​ក្នុង​របា​នោះ​ដូច​រូប​ខាង​ក្រោម​។​ ពេល​នេះ​យើង​អាច​ចូល​ទៅ​កាន់​ Folder ណា​មួយ​ដែល​បាន​ដាក់​ឈ្មោះ​ និង​ចាប់​ផ្ដើម​ធ្វើ​ការ​ Copy​វា​បាន​ហើយ។

ទី៤៖ ​បើ​អ្នក​ទាំង​អស់​គ្នា​មិន​ចង់​ចូល​ទៅ​កាន់​វា​ម្ដង​ហើយ​ម្ដង​ទៀត​ ដោយ​គ្រាន់​តែ​ធ្វើ​ការ​ Right Click លើ​ Router Driveនិង​ជ្រើសរើស​យក​ Map network drive ប៉ុន្តែ​ត្រូវ​ច្បាស់​ថា​យើង​បាន​ Connect សារ​ជា​ថ្មី​នៅ​ពេល​ដែល​ធ្វើ​ការ​ Sign In ម្ដង​ទៀត។

​កុំ​ភ្លេច​សាក​ល្បង​តាម​វិធី​ខាង​លើ​នេះ​ម្ដង​មួយៗ​ណា?

About khmerlaor

Loveខែ្មរល្អ
This entry was posted in IT Professionals, Network. Bookmark the permalink.

Leave a comment